ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងធនធានទឹក ៖ ព្រះរាជាណាចក្រកម្ពុជា បាន និងកំពុងទទួលរងនូវឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប និង ឥទ្ធិពលពីខ្យល់មូសុងនិរតីខ្លាំង

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងធនធានទឹក និងឧតុនិយម ព្រះរាជាណាចក្រកម្ពុជា បាន និងកំពុងទទួលរងនូវឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប និង ឥទ្ធិពលពីខ្យល់មូសុងនិរតីខ្លាំង ។ ក្នុងសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃព្រហស្បតិ៍ ៧ កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនិងថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ ២០១៩បានបញ្ជាក់យ៉ាងដូច្នេះថា៖ ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជនឲ្យបានជ្រាបថា ៖ ព្រះរាជាណាចក្រកម្ពុជា បាន និងកំពុងទទួលរងនូវឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប និង ឥទ្ធិពលពីខ្យល់មូសុងនិរតីខ្លាំង ។
ឥទ្ធិពលរបស់បាតុភូតធម្មជាតិទាំង ០២ ខាងលើ បានបង្កឲ្យមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើននៅតំបន់ជួរភ្នំដងរែក ។ ការធ្លាក់ភ្លៀងជាប់ៗគ្នាប៉ុន្មានថ្ងៃមកនេះ បានធ្វើឲ្យទឹកនៅស្ថានីយជលសាស្រ្តស្ទឹងសែន ក្នុងខេត្តព្រះវិហារ នារសៀលថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ ២០១៩ នេះ បានកើនឡើងដល់កម្ពស់ ១១,៥០ ម៉ែត្រ ដែលជាកម្ពស់ប្រកាសឲ្យមានការប្រុងប្រយ័ត្ន ។ តាមសន្ទុះទឹកនៅតែបន្តហក់ឡើងបន្ថែមទៀត ។

យោងលើស្ថានភាពកម្ពស់ទឹក ដូចបានជម្រាបជូនខាងលើ សូមក្រសួង ស្ថាប័ន ពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន ពិសេសបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងស្ទឹងសែន សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖