ព័ត៌មានទាន់ហេតុការណ៍៖

ឃេីញបុគ្គលិកណេតដេកម្នាក់ឯងឱកាសល្អភ្ជង់ប្លន់យកលុយរត់តែមិនរួច

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យម្នាក់យកកាំបិតភ្ជង់ប្លន់យកលុយពីនារីម្នាក់ជាបុគ្គលិកណេត២៤ម៉ោងមួយកន្លែងនៅផ្លូវចោមចៅ​ ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​ បានសម្រេចហេីយព្យាយាមគេចខ្លួនតែជនរងគ្រោះស្រែកឆោកឡោត្រូវបានប្រជាពលរដ្ឋដេញចាប់ជាប់​ កាលពីវេលាម៉ោង ៧និង៤០ នាទី ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩  ។

ជនសង្ស័យឈ្មោះ ផូ លាងហាយ  ភេទប្រុស អាយុ៣០ឆ្នាំ មុខរប មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលជាមួយមិត្តភក្ដិ ម្ដុំការណាឌីយ៉ា សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ផន ស្រីពេជ្រ អាយុ ១៩ ឆ្នាំភេទ ស្រី មុខរបរ បគ្គលិក ណែត  ស្នាក់នៅផ្ទះណែត ក្នុងភូមិ ត្រពាំងថ្លឹង៣ សង្កាត់ ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

សម្ភារះដកហូត ៖ កូនកាំបិតចិតបន្លែមុខពីរ ចំនួនមួយ
ទូរស័ព្ទ Nokia អិនចុចពិល ចំនួនមួយ គ្រឿង ។

សម្ភារៈបាត់បង់ និងខួចខាត÷  ប្រាក់រៀលចំនួន ៣ ២០០ ០០០៛ (បីលាន ពីរសែនរៀល) និង ប្រាក់ដុល្លា ៥០$ (ហាសិបដុល្លា)។
តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុនារីរងគ្រោះបានដេកនៅទីតាំងណេតម្នាក់ឯង​ ស្រាប់តែជនសង្ស័យដេីរមកធ្វេីសកម្មភាពចាប់អោបនិងយកកាំបិតមុខពីរភ្ជង់គំរាមកុំអោយស្រែងនិងអោយចាក់ថតតុយកលុយពេលបានហេីយក៏ដេីរចេញទៅវិញភ្លាមនោះនារីរងគ្រោះបានស្រែកឆោឡោឡេីងទេីបបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋដេញចាប់ប្រគល់អោយនគរបាល។

បច្ចុប្បន្នជនសង្ស័យ បានបញ្ចូនទៅកាន់ផ្នែកជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន រងចាំបញ្ជូនទៅតុលារការចាត់ការតាមច្បាប់៕ សុខាសែនជ័យ​


ចែករំលែក៖