ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យធ្វើជាអធិបតីបើកវគ្គបណ្តុះបណ្តាលជំនាញកុំព្យូទ័រ និងរដ្ឋបាលទូទៅ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ថ្ងៃអង្គារ ៣កើត ខែអស្សុច ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបើកវគ្គបណ្តុះបណ្តាលជំនាញកុំព្យូទ័រ និងរដ្ឋបាលទូទៅ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានមានប្រសាសន៍ថា យោងតាមសេចក្តីណែនាំរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ មេបញ្ចាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស តម្រូវឲ្យគ្រប់បណ្តា កងឯកភាព និងគ្រប់ការិយាល័យ ចំណុះ អង្គភាពកងរាជអាវុធហត្ថខេត្តត្រូវធ្វើការហ្វឹកហ្វឺនបង្កើនសមត្ថភាពដល់កម្លាំងក្រោមឱវាទទាំងការងារជំនាញ និងចំណេះដឹងទូទៅ ហើយវគ្គនេះ គឺធ្វើការបណ្តុះបណ្តាលចាប់ពីថ្នាក់ជំនួយការការិយាល័យ រហូតដល់ថ្នាក់មេបញ្ជាការរង ដើម្បីបង្កើនចំណេះដឹង ពង្រឹងសមត្ថភាព ជំរុញឲ្យការអនុវត្តន៍តួនាទី-ភារកិច្ចកាន់តែមានប្រសិទ្ធភាពខ្ពស់ ។

ក្នុងនោះដែរលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានចំណាយថវិកាផ្ទាល់ខ្លួនទិញ កុំព្យូទ័រយួរដៃ ចំនួន ១២គ្រឿង ឧបត្ថម្ភដល់នាយ-នាយរងអាវុធហត្ថដែលពុំទាន់មានកុំព្យូទ័រប្រើប្រាស់ផងដែរ ។

ជាកិច្ចបញ្ចប់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានសំណូមពរដល់សិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់ខិតខំសិក្សារៀនសូត្រតាមការបង្ហាត់បង្ហាញរបស់គ្រូជំនាញ ដើម្បីបង្កើននូវសមត្ថភាពជំនាញ និងទទួលបានបទពិសោធន៍ល្អៗ សម្រាប់បម្រើការងារជូនអង្គភាពផងដែរ៕ សសម


ចែករំលែក៖