នៅពេលនេះ រុស្ស៊ីបានបង្ហាញមានការមន្ទិល សង្ស័យ ពីការសម្លាប់មេដឹកនាំភេរវកម្ម IS លោក Al Baghdadi ដោយក្រៅពីអាមេរិក មិនមានទាហាន ឬប្រទេសណាមួយបានដឹង ឬឃើញសាកសព មេភេរវកម្មឡើយ ។
មេភេរវកម្ម ត្រូវបានកម្លាំងទាហានអាមេរិក សម្លាប់ កាលពីចុងសប្តាហ៍កន្លងមក ធ្វើឲ្យ កម្លាំងទាហាន រុស្ស៊ីនៅតែមិនទាន់ជឿជាក់ថា នោះជាការពិតនៅឡើយទេ ដោយរុស្ស៊ី មិនទាន់ទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ ។
សារព័ត៌មាន RT បានដកស្រង់សំដី រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Vladimir Lavrov បានបញ្ជាក់ថា រុស្ស៊ី មិនទាន់អាចបញ្ជាក់បានថា អ្វីដែលទីក្រុងវ៉ាស៊ីនតោនប្រកាស ថាបានសម្លាប់មេដឹកនាំភេរវកម្ម Abu Bakr al-Baghdadi គឺជាការពិតនោះឡើយ។
លោក Lavrov បានបញ្ជាក់ថា បើទោះបីមេដឹកនាំក្រុមភេរវកម្ម IS លោក Abu Bakr al-Baghdadi ត្រូវបានសម្លាប់កាលពីចុងសប្តាហ៍កន្លងមក ប៉ុន្តែទាហានរុស្ស៊ី មិនទាន់អាចបញ្ជាក់ពីការពិតនៅឡើយទេ ថានោះជាការពិត ឬជាការសំដែននោះឡើយ។
មន្ត្រីរុស្ស៊ីបញ្ជាក់ថា«អ្វីគ្រប់យ៉ាង ត្រូវបានប្រកាសពីជ័យជំនះយ៉ាងឆាប់រហ័ស។ប៉ុន្តែទាហានរុស្ស៊ីមិនទាន់អាចបញ្ជាក់ពីការពិតនោះឡើយ នូវអ្វីដែលអាមេរិកបានប្រកាស»។ កន្លងមក ប្រធានាធិបតីដូណាលត្រាំបានប្រកាសថា កម្លាំងទាហានពិសេសអាមេរិក បានវាយប្រហារ សម្លាប់មេដឹកនាំភេរវកម្ម នៅពេលយប់ ហើយយកសាកសពទៅ ចោលនៅដែនសមុទ្រតាមទំនៀមទម្លាប់ ។ ចំណុចទាំងនោះហើយទើបបង្កឲ្យមានការសង្ស័យ ពីការពិត នៅពីក្រោយការសម្លាប់មេដឹកនាំក្រុមភេរវកម្មIS ៕