ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីប៉ូលិសថៃដកាំភ្លើង បាញ់ប្រហារនៅក្នុងសវនាការ ស្លាប់៣នាក់

ចែករំលែក៖

នៅក្នុងសវនាការកាត់ក្តីពាក់ព័ន្ធវិវាទដីធ្លីនៅក្នុងខេត្ត ចន្ថាបុរី(Chanthaburi) ​​កាលពីថ្ងៃទី១២ ខែវិច្ឆិកា អតីតមន្ត្រីប៉ូលិស បានដកកាំភ្លើង បាញ់ប្រហារបណ្តាលឲ្យមនុស្ស ៣នាក់ស្លាប់​។

តាមសារព័ត៌មាន ​ SCMP ​បានផ្សាយថា លោក​ Thanin អាយុ​៦៧ឆ្នាំ ជាឧត្តមសេនីយ៍ប៉ូលីសចូលនិវត្តន៍  បានទៅកាន់តុលាការស្តាប់ ការប្រកាសសាលក្រម ពាក់ព័ន្ធករណីវិវាទដីធ្លីអូសបន្លាយរយៈពេល ១០ឆ្នាំកន្លងមក  ស្ថិតនៅក្នុងស្រុក Tha Mai ខេត្ត ចន្ទបុរី ប្រទេសថៃ ។​ ភាគីវិវាទ មានដើមបណ្តឹង ប្រពន្ធនិង មេធាវីពីរនាក់។

នៅក្នុងសវនាការក៏បាន ការដំឡើងសសៃកដាក់គ្នា ទើប លោក Thanin ​ដកកាំភ្លើងខ្លី បាញ់ទៅលើដើមចោទ​។ តាមការលើកឡើងរបស់ស្នងការប៉ូលិសថៃ មានមនុស្ស​៣នាក់ស្លាប់នៅនឹងកន្លែង  ក្នុងនោះមាន លោក Thanin ​ជនដៃដល់ និងមនុស្សម្នាក់ទៀតរងរបួស​។ ពេលលោក Thanin ​បាញ់ប្រហារ សន្តិសុខការពារក៏បានផ្ទុះអាវុធបាញ់ទៅលើរូបលោក Thanin ​បណ្តាលឲ្យរងរបួសធ្ងន់ហើយស្លាប់ពេលបញ្ជូនដល់មន្ទីពេទ្យ។

អត្តសញ្ញាណជនរងគ្រោះមិនត្រូវបានប្រកាសជាសាធារណៈនោះឡើយ ប៉ុន្តែ សារព័ត៌មាន បាងកក់ប៉ុស្ត៍ បានផ្សាយថា អ្នកសា្លប់ ទាំងបីនាក់គឺលោកស្រី Bancha Porameesanaporn  ជាអតីតមេធាវី ការពារក្តីឲ្យ អតីតនាយករដ្ឋមន្ត្រីយីងឡាក់ ​ប៉ុន្តែពេលនោះលោកស្រីយីងឡាក់ចាញ់ក្តី​ ក្នុងសវនាកាកាលពីឆ្នាំ​២០១៧ ហើយត្រូវជាប់ពន្ធនាគា ​៥ឆ្នាំ ។

នេះមិនមែនជាករណីថ្មីនោះឡើយ​នៅក្នុងតុលាការប្រទេសថៃ កាលពីខែតុលា​ កន្លងមកថ្មីៗ ​ចៅក្រមតុលាកាថៃ ក៏បានបាញ់ខ្លួនឯងបណ្តាលឲ្យរបួសធ្ងន់  ក្រោយលោកត្រូវបង្ខំឲ្យប្រកាស សាលក្រមលើកលែងការចោទប្រកាន់ ​ដល់ជនដៃដល់សម្លាប់មនុស្ស ៕


ចែករំលែក៖