ភ្នំពេញ ៖ ជនសង្ស័យជាបុរសជនជាតិចិនពីរនាក់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ ក្រោយពីសង្ស័យបានធ្វើសកម្មភាពច្រានស្ត្រីជនជាតិចិនម្នាក់ទម្លាក់ពីលើអាគារខុនដូរមួយកន្លែងកម្ពស់ជាច្រើនជាន់បណ្តាលស្លាប់ផ្កាប់មុខយ៉ាងអាណោចអាធ័ម។
ការឃាត់ខ្លួនជនសង្ស័យសង្ស័យខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង០២ យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែវិច្ចិកាឆ្នាំ ២០១៩ នៅចំណុចអាគារខុនដូបាលី២ជាប់នឹងស្ពានហង្សចូលកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនរាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យទី១ដែលត្រូវជាសង្សារជនរងគ្រោះមានឈ្មោះ ហ្វុង ឡុង ភេទប្រុសអាយុ២៨ឆ្នាំ ស្នាក់នៅជាន់ទី១២ បន្ទប់លេខ៥៦។ និងសង្ស័យទី២មានឈ្មោះ ចូវជាមិុញ ភេទប្រុសអាយុ២៩ឆ្នាំស្នាក់ជាន់ទី២៤ បន្ទប់អា៧។ចំណែកស្ត្រីជនរងគ្រោះមានឈ្នោះមុីមុី ត្រូវជាសង្សារជាមួយឈ្មោះ ហ្វុងឡុង។
តាមប្រភពពីអ្នកបកប្រែបានឲ្យដឹងថា មុនកើតហេតុជនសង្ស័យឈ្មោះហ្វុង ឡុងបានហៅស្ត្តី្រឈ្មោះមុីមុីដែរត្រូវជាសង្សាហៅមកលេងបន្ទប់របស់ខ្លួនលុះមកដល់ម៉ោងកើតហេតុជនសង្ស័យខាងលើនោះបានយកទឹកមកឲ្យស្ត្រីជនរងគ្រោះដែរជាសង្សាផឹកតែស្ត្រីជាសង្សានោះមិនផឹកទេហើយក៍ថាមានរឿងអ្វីនោះដែរស្រាប់តែលោតពីលើអាគារខុនដូរជាន់ទី១២ដែលជាអាគារខុនដូនោះមានកម្ពស់ជាច្រើនជាន់ទំលាក់មកក្រោមបោកក្បាលផ្កាប់មុខស្លាប់យ៉ាងអាណោចអាធម៌។ភ្លាមៗនោះជនសង្ស័យបានហៅឈ្មោះចូវជាមុិញ ដែលស្នាក់នៅបន្ទប់ជិតគ្នាឲ្យមកជួយ។ នេះជាចម្លើយជនសង្ស័យបានប្រាប់។
ប្រភពដដែលបានបន្តទៀថាខណះនោះដែរមានការភ្ញាក់ដល់សមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុនិងបានសួនាំឈានទៅដល់ធ្វើការឃាត់ខ្លួនសង្ស័យពីរនាក់រួចបញ្ជូនមកប៉ុស្តិ៍នគតបាលទន្លេបាសាក់ភ្លាមៗចំណេកទីតាំងកើតហេតុសមត្ថកិច្ចធ្វើការហុំព័រួចទំនាក់ទំនងទៅសមត្ថកិច្ចផ្នែកជំនាញឲ្យចុះមកធ្វើកុសល្យវិច័យ។
ចំពោះករណីខាងលើនេះមិនទាន់ដឹងថាជាករណីឃាតកម្មរីអត្តឃាតនោះទេ។ បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ខាងលើនោះសមត្ថកិច្ចកុំធ្វើការសួនាំបន្តនៅប៉ុស្តិ៍នគរបាលទន្លេបាសាក់ រង់ចាំសួរនាំបន្តតាមនីតិវិធី ៕ ភារ៉ា ដង្កោ