ព័ត៌មានទាន់ហេតុការណ៍៖

អ៊ីរ៉ង់ប្តេជ្ញាទប់ស្កាត់បាតុកម្ម មិនទុកឲ្យក្លាយជា ឧបករណ៍របស់អាមេរិកសម្រាប់ប្រឆាំងរដ្ឋាភិបាលអ៊ីរ៉ង់ឡើយ

ចែករំលែក៖

បាតុកម្មជាច្រើនលើកកន្លងមក អាមេរិក​តែងតែប្រកាស​គាំទ្រដល់បាតុករ​ប្រឆាំងរដ្ឋាភិបាល ហើយនៅពេលនេះក៏ដូចគ្នាដែរអាមេរិក​ប្រកាសគាំទ្រ បាតុករ​និងជំរុញពលរដ្ឋ អ៊ីរ៉ង់ទាំង មូលក្រោកឈរឡើងបះបោរដូច នៅក្នុងប្រទេស ស៊ីរីជាដើម​។

ប៉ុន្តែគោលបំណងរបស់អាមេរិក ត្រូវបានអ៊ីរ៉ង់ ដឹងយ៉ាងច្បាស់ដូច្នោះហើយទើបអ៊ីរ៉ង់កាត់ផ្តាច់រាល់ប្រព័ន្ធទំនាក់ទំនង ក្នុងនោះមាន បណ្តាញអ៊ីនធឺណែតជាដើម ដើម្បីកំឲ្យពលរដ្ឋប្រមូលផ្តុំគ្នាបាន​។

ជាមួយគ្នានេះកម្លាំងទាហានបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ បានចេញមកព្រមានដល់ក្រុមបាតុករថា​ ប្រសិនបើការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល ពីតម្លៃសាំងឡើងថ្លៃ មិនមានថ្ងៃបញ្ចប់នោះ កម្លាំងទាហាននឹងមានវិធានការ​ទប់ស្កាត់ក្រុមបាតុករ​ មិនទុកឲ្យបាតុកម្មក្លាយទៅជាឧបករណ៍របស់ប្រទេសលោកខាងលិចសម្រាប់វាយប្រហារមកលើអ៊ីរ៉ង់នោះឡើយ។

ការព្រមានខាងលើរបស់កម្លាំងទាហាន អ៊ីរ៉ង់​កើតឡើង ក្រោយពេលដែល អាមេរិក​បានប្រកាសជាសាធារណៈ ដល់ក្រុមបាតុករនៅក្នុងប្រទេសអ៊ីរ៉ង់ ប្រឆាំងរដ្ឋាភិបាល​។ កម្លាំងទាហានអ៊ីរ៉ង់​បញ្ជាក់ថា នៅពេលចាំបាច់ កម្លាំងទាហាននឹងចូលរួម រក្សាសន្តិសុខ សណ្តាប់ធ្នាប់​ និងសន្តិសភាពដលើពលរដ្ឋ ។

បាតុកម្មបានធ្វើឡើងនៅទូទាំងប្រទេសអ៊ីរ៉ង់ ចាប់ពីថ្ងៃទី​១៥ខែវិច្ឆិកា ក្នុងនោះបានស្នើដល់មេដឹកនាំសាសនា អ៊ីស្លាម លាលែងចេញពីតំណែង​។ ក្រុមបាតុករបាន ឡោមព័ទ្ធ ធនាគារ ​ជាង​១០០កន្លែង អគារធំៗនៅក្នុងទីក្រុង ។ មានរថយន្តជាច្រើនគ្រឿងត្រូវបានក្រុមបាតុករ ដុតបំផ្លាញ។

ចំនួនពលរដ្ឋដែលចូលរួមធ្វើបាតុកម្ម មិនច្បាស់លាស់នោះឡើយដោយសារតែរដ្ឋាភិបាល បានសម្រេចកាត់ផ្តាច់ប្រប័ន្ធអ៊ីនធឺណែត​ រារាំង ការញុះញង់ ឲ្យមានអំពើហិង្សា កើនឡើង ។ នៅគឺជាការធ្វើបាតុកម្មទ្រង់ទ្រាយធំបំផុតនៅក្នុងប្រទេសអ៊ីរ៉ង់​​ចាប់តាំងពីឆ្នាំ​២០១៧ ដោយពេលនោះមានមនុស្សដល់ទៅ​២២នាក់ស្លាប់​។

រដ្ឋាភិបាលរបស់ប្រធានាធិបតី ហាសសាន រ៉ូហានី បានបញ្ជាក់ថា ការបង្កើនតម្លៃប្រេងសាំង​គឺជាគោលដៅ រកប្រាក់ចំណូលបន្ថែម២,៥៥ពាន់លានសុល្លារ​ សម្រាប់ជាតិ​ជារៀងរាល់ឆ្នាំ​។ កាលពណីថ្ងៃទី​១៧ខែវិច្ឆិកា មេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់ លោក​ Ayatollah Ali Khamenei ​បានទម្លាក់កំហុសទៅឲ្យអាមេរិក ថាជាអ្នកជំរុញឲ្យមានបាតុកម្ម ហិង្សានៅក្នុងប្រទេសរបស់លោក។ ទាំងនោះគឺជាចេតនា ដើម្បីអាមេរិកលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់អ៊ីរ៉ង់ ៕

 


ចែករំលែក៖