ព័ត៌មានទាន់ហេតុការណ៍៖

អ្នកដំណើរ​១២៨នាក់ នៃអាកាសចរណ៍​ កាណាដា ភ័យបះសក់ ពេលចុះចតបន្ទាន់នៅអេស្ប៉ាញ

ចែករំលែក៖

ជើងហោះហើរក្រុមហ៊ុនអាកាសចរណ៍កាណាដា (Air Canda Boeing 767) ផ្ទុកដំណើរ​១២៨នាក់​ និងអាកាសយានិក៨នាក់ កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ ខណៈកំពុងហោះហើរស្រាប់តែម៉ាស៊ីន​លេចបញ្ហាមិនប្រក្រតី​ ជាហេតុនាំឲ្យវិលត្រឡប់​ក្រោយចុះចតបន្ទាន់​វិញ​។

អ្នកដំណើរ​នាំគ្នាជ្រួលច្របល់ភ័យបះសក់​ច្រូងគ្រប់គ្នា នៅពេលដឹងថា យន្តហោះបែរក្បាល​ត្រឡប់​ក្រោយ​មកចុះចត​នៅអាកាសយានដ្ឋានអន្តរជាតិ​ទីក្រុងម៉ាឌ្រីត ប្រទេសអេស្ប៉ាញវិញ ។ ប៉ុន្តែ​យ៉ាងណាក៏ដោយ ជាភព្វសំណាង យន្តហោះបានចុះចត​ប្រកដោយសុវត្ថិភាព ហើយអ្នកដំណើរ​ត្រូវបានជម្លៀស​ប្រកបដោយសុវត្ថិភាព​គ្រប់ៗគ្នា ។

ប្រភពរ៉យទ័រ​បានផ្សាយថា យន្តហោះ Boeing Co 767-300ER នេះ​បានហោះហើរចាកចេញពី​អាកាសយានដ្ឋាន ​Adolfo Suarez Madrid-Barajas ទីក្រុងម៉ាដ្រីត ប្រទេសអេស្ប៉ាញ ទៅកាន់ទីក្រុង តូរ៉ុនតូ ប្រទេសកាណាដា បានប្រហែល​៤ម៉ោង ក៏បានវិលត្រឡប់​មកចុះចតបន្ទាន់​នៅអាកាសយានដ្ឋាន​ដដែលវិញ ក្រោយពីអាកាសយានិកបានដឹងថា ម៉ាស៊ីន​យន្តហោះ​ហាក់កំពុងតែមានបញ្ហា​ មិនអាចបន្តដំណើរឆ្ពោះទៅមុខទៀតបាននោះ ។

ប្រតិបត្តិករ​អាកាសយានដ្ឋាន​​ទីក្រុងម៉ាដ្រីត​បានបញ្ជាក់ថា​ «យន្តហោះបានចុះចត​ប្រកបដោយសុវត្ថិភាព ហើយបញ្ហានោះបាននិងកំពុងធ្វើវិភាគ ត្រួតពិនិត្យ​ លក្ខណៈស្ថានភាព​របស់វា ដោយប្រកាន់ខ្ជប់នូវសុវត្ថិភាព​ជាចម្បងបំផុតដល់អ្នកដំណើរ​» ។ ​

រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនអេស្ប៉ាញ​ Jose Luis Abalos បានអរគុណ​ដល់អាកាសយានិកដែល​បានចុះចតយន្តហោះប្រកបដោយសុវត្ថិភាព​។

អាកាសចរណ៍​កាណាដា​បានថ្លែងការណ៍ថា យន្តហោះបានហោះហើរប្រើប្រាស់​ប្រេងឲ្យអស់ មុនពេលចុះចតប្រកបដោយសុវត្ថិភាព​នៅលើ​ដី ។ ម៉ាស៊ីន​នៃយន្តហោះបានលេចចេញនូវព័ត៌មានមិនប្រក្រតី​នៅត្រង់កង់យន្តហោះ​មួយ ​ក្នុងចំណោមកង់ទាំង១០របស់យន្តហោះ ។ មិនមានអ្នកដំណើរណាម្នាក់​រងរបួសដោយសារ​ការចុះចត​បន្ទាន់នេះឡើយ ៕


ចែករំលែក៖