ព័ត៌មានទាន់ហេតុការណ៍៖

ធ្លាក់ដងស្ទូចដែកពី សំណង់ខនដូរ ចុះមកក្រោម ត្រូវអេស្កាវ៉ាទ័រនិងរថយន្តមួយគ្រឿងបណ្ដោយអោយមនុស្សរងរបួស

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្បែរសំណង់អគារខ្ពស់កប់ពពកស្រាប់តែធ្លាក់បាក់ដងស្ទូចដែកពី លើដំបូលអគារ បាក់ធ្លាក់មកក្រោមដល់ដីបណ្ដោយអោយត្រូវអេស្កាវ៉ាទ័រមួយគ្រឿងនិងបណ្ដោយអោយត្រូវរថយន្តមួយគ្រឿងទៀតនិងមនុស្សរងរបួសផងដែរ ។

ករណីនេះត្រូវបានគេឃើញកើតឡើងកាលពីវេលាម៉ោង៩និង០នាទីព្រឹក ថ្ងៃទី៤ខែមករា ឆ្នាំ២០២០ នៅចំណុចសំណង់អគារខនដូរ ផ្លូវថ្មី សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញក្រុមជំនាញខាងបច្ចេកទេសដងស្ទូចបានឡើងទៅរុះរើដើម្បីបិទបញ្ចប់ការសាសង់របស់ខ្លួនតែ ខណៈនោះមិនដឹងជារុះរើខុសបច្ចេកទេសយ៉ាងមិចទេទើបបានជាគេឃើញបាក់ដែលដងស្ទូចធ្លាក់មកដល់ដី បណ្ដោយអោយត្រូវអេស្កាវ៉ាទ័រមួយគ្រឿងនិងបណ្ដោយអោយត្រូវរថយន្តមួយគ្រឿងទៀតនិងមនុស្សរងរបួសផងដែរ ។

ចំពោះករណីនេះដែរ គេសង្កេតឃើញថាបន្ទាប់ពីមានព័ត៌មានថាបាក់ដែកដងស្ទូចធ្លាក់ពីលើអគាបែបនេះក្រុមមន្ដ្រីបានប្រញាប់ប្រញាល់ចុះទៅពីនិត្យភ្លាមៗផងដែរ ៕ សរស្មី


ចែករំលែក៖