ព័ត៌មានទាន់ហេតុការណ៍៖

សហព័ន្ធបាល់ទាត់អ៊ីតាលីប្រកាសពីការផ្អាកការប្រកួតដោយសារវីរុសកូរ៉ូណា

ចែករំលែក៖

សហព័ន្ធបាល់ទាត់ក្នុងប្រទេសអ៊ីតាលីបានប្រជុំសម្រេចដោះស្រាយរឿងរ៉ាវផ្ទុះវីរុសកូរ៉ូណា COVID-19 ដែលកំពុងជះឥទ្ធិពលខ្លាំងដល់ការប្រកួតកីឡាករផ្សេង ក៏ដូចជា កម្មវិធីប្រកួតបាល់ទាត់លីគផងដែរ

សម្រាប់លីកកំពូលអ៊ីតាលី ត្រូវបានអនុញ្ញាតឲ្យបន្តប្រកួតដោយបិទទ្វាររហូតដល់ថ្ងៃទី ខែមេសា ឆ្នាំ២០២០ និងអាចបន្តទៅមុខទៀតបើសិនណាវីរុសនោះនៅតែបន្តកើនឡើង ដូច្នេះ ដល់ខែមេសា ឯណោះទើបអ្នកទស្សនា ឬអ្នកគាំទ្រ អាចត្រឡប់ចូលមកកីឡដ្ឋានផ្ទាល់បាន. រីឯគូធំដែលនឹងត្រូវលេងពាន Coppa Italia វគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្ររវាងJuventus ប៉ះ AC Milan និង Napoli ប៉ះ Inter Milan ត្រូវបានប្រកាសផ្លូវការថាបានផ្អាកជាបណ្ដោះអាសន្នសិន

មិនត្រឹមតែលីកកំពូលអ៊ីតាលីទេ សម្រាប់ការប្រកួតកីឡាករនានាក៏ដូចគ្នាមានជម្រើសតែមួយគត់គឺត្រូវលេងបិទទ្វារ សម្រាប់ពាន Nations League មានអ៊ីតាលី ជាម្ចាស់ផ្ទះក្នុងចំណោមប្រទេសអឺរ៉ុបដទៃដែលនឹងត្រូវទទួលស្វាគមន៍ភ្ញៀវចំនួន ប្រកួតដែរនោះ ក៏នឹងត្រូវលេងទាំងទ្វារ អាចពន្យាពេលប្រកួតថែមទៀតផង

គួរបញ្ជាក់ថា គិតមកទល់ពេលនេះ ប្រទេសអ៊ីតាលី ត្រូវបានគេធ្វើតេស្តរកឃើញមានអ្នកឆ្លងវីរុសកូរ៉ូណាសរុប៣០៨៩នាក់ និងមានអ្នកស្លាប់ចំនួន១០៧នាក់ ៕ដោយ៖ ភារៈ


ចែករំលែក៖