ព័ត៌មានទាន់ហេតុការណ៍៖

ដេកស្លាប់ដោយមិនដឹងមូលហេតុសមត្ថកិច្ចសន្និដ្ឋានថាខ្យល់គ

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ ថ្ងៃសៅរ៍ ១៤កើត ខែផល្គុន ឆ្នាំកុរឯកសក័ ព.ស២៥៦៣ ត្រូវនិងថ្ងៃទី០៧ ខែមីនា ២០២០ វេលាម៉ោង១១និង២០នាទី បុរសម្នាក់ដេកស្លាប់ដោយមិនដឹង

មូលហេតុ សមត្ថកិច្ចសន្និដ្ឋានថាជាជំងឺខ្យល់គ។
សមត្ថកិច្ចបានអោយដឹងថា៖ បុរសម្នាក់ដេកស្លាប់ដោយមិនដឹងមូលហេតុ ឈ្មោះ យ៉ាន ប៉ុច ជាមេភូមិគោកប៉ុល បានរាយការណ៍ថាមានមនុស្សដេកស្លាប់នៅលើផ្ទះ ( រានហាល ) ស្ថិតនៅភូមិគោកកំប៉ុល ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ។ សមត្ថកិច្ចបន្តរថា ក្រោយទទួលពត៌មាន លោកអនុសេនីយ៍ ស៉ឹម វណ្ណៈ អធិការរង បានដឹកនាំកម្លាំងជំនាញ សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍ឃុំបេង និងគ្រូពេទ្យ ឃើញថា ៖ សាកសពមានឈ្មោះ តាប់ វិត ភេទប្រុស ៤០ឆ្នាំ រស់នៅភូមិកេីតហេតុខាងលើ ស្ថានភាពសាក សពដេកក្បាលទៅទិសខាងត្បូង ដេកផ្ងារ គ្មានសំលៀកបំពាក់ ដណ្តប់ភួយ ។ ការប្រមូលពត៌មានយោងតាមការបំភ្លឺរបស់ឈ្មោះ តាប់ វ៉ ភេទប្រុស អាយុ៤២ឆ្នាំ ត្រូវជាបងប្រុសបង្កើត បានអោយដឹងថា នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ ប្អូនគាត់ឈ្មោះតាប់ វិត បានទៅកម្មវិធីមង្គលការគេនៅឃុំបន្ទាយឆ្មាពេលមកវិញទៅកម្មវិធីគេមួយរោងទៀត នៅក្នុងភូមិចប់នៅម៉ោង១៦៖០០នាទី លុះដល់ម៉ោង១៨៖០០នាទី ខ្ញុំនិងប្រពន្ឋ ហូបបាយជាមួយឈ្មោះតាប់ វិត ( សាកសព ) ពេលហូបហើយឈ្មោះ តាប់ វិត បានឡើងទៅដេកដូចសព្វដង លុះស្អែកឡើង នៅម៉ោង១០៖៥០នាទី មិនឃើញប្អូនក្រោក ក៍ទៅហៅ ស្រាប់តែឃើញដេកស្លាប់ និងរាយការណ៍ជូនសមត្ថកិច្ច ។
ការពិនិត្យសាកសពនៅលេីខ្លួនប្រាណទាំងមូលរបស់

សាកសពពុំមានស្លាកស្នាមសង្ស័យឡេីយ។ បើតាមការសន្និដ្ឋានសមត្ថកិច្ច ថាលោកគ្រូពេទ្យរួមទាំងមន្រ្តីជំនាញបានធ្វេីការសន្និដ្ឋានថាជនរងគ្រោះស្លាប់ដោយសារខ្យល់គ ក្រោយធ្វេីការពិនិត្យចប់បានប្រគល់សាកសពជូនសាច់ញាតិធ្វេីបុណ្យតាមប្រពៃណី។ ដោយ៖ប៉ែននួន


ចែករំលែក៖