ព័ត៌មានទាន់ហេតុការណ៍៖

  អ្នកកាសែត១រូបរងការវាយពីក្រុមឈ្មួញដឹកឈើដុះស្លែរនៅឃុំខ្វាវមិនទាន់ទទួលបានយុត្តិធម៍

ចែករំលែក៖

ខេត្តសៀមរាប៖តាមប្រភពព័ត៌មានពីមន្រ្ដីរាជការ និងពលរដ្នបានអោយដឹងថាឈ្មួញឈើដុះស្លែរប្រចាំ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប បានកំពុងឡើងចាងគ្មាននរណាហ៊ានបង្រ្កាប់ការដឹកជញ្ចូនឈើរបស់គេនោះឡើយ ធ្វើអោយការដឹកជញ្ចូនឈើដូចសត្វកណ្ដៀរទាំងយប់ទាំងថ្ងៃ មិនមានមន្រ្ដីណាហ៊ានបង្រ្កាប់នោះឡើយ ! រហូតមកដល់ហ៊ានទាំងវាយប្រហារអ្នកសារព័ត៌មានតាមទំនើងចិត្តទៀត តើអ្នកណាខ្លះជាអ្នកនៅពីក្រោយខ្នងនៃការវាយប្រហារនេះ?។

លោក ជួន សេរីរ័ត្ន បានផ្ដល់បទសម្ភាសន៍នៅថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២០ ថា កាលពីម៉ោង១២យប់រលងអធ្រាត្រ ថ្ងៃសុក្រ ទី៥ ខែមីនា ឆ្នាំ២០២០ រូបលោកនិងលោករស់ សម្បត្តិ បានឃើញគោយន្តកន្រ្តៃដឹកឈើចេញពីភូមិអូរឆ្ពោះទៅភូមិក្រាំង ពេលនោះអ្នកសារព័ត៏មាន៤ ទៅ៥ នាក់ បានតាមថតយករូបភាពរួចក៏បែកគ្នាអស់ទៅ ចំណែករូបលោកបានវិលត្រឡប់កន្លែងលក់កាហ្វេ មកសម្រាកវិញ ពេលសំរាកបានសន្ទុះ ស្រាប់តែឈ្មួញឈើមានគ្នា១០នាក់ ប្រដាប់ដោយដំបង ពូនង់ ដំថ្មប្រដាប់ក្នុងដៃដោយមានឈ្មោះ ម៉ៅ អ៊ឹម ជាមេខ្លោងនាំបក្ខពួក៥នាក់ ចូលមកចោមរោមវាយលោកតែម្ដង ចំណែក៥នាក់ទៀតនៅខាងក្រៅហាង ឃើញដូច្នោះ លោក រស់ សម្បត្តិ បានចូលទៅឃាត់ក៏ត្រូវត្រង់ជើងបន្ដិច ក្រោយពីវាយរួច លោក ជួន សេរីរ័ត្នបានដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៏រដ្ឋបាលឃុំខ្វាវ ស្រុកជីក្រែងទាំងកណ្ដាលអធ្រាត្រ ដោយលោកនាយរងប៉ុស្ដិ៏ជាអ្នកទទួលបណ្ដឹង  តែលោក រស់ សម្បត្តិ មិនបានដាក់ពាក្យបណ្ដឹងនោះទេ។ រហូតមកដល់ទី១១ ខែមីនា ឆ្នាំ២០២០ ពាក្យបណ្ដឹងនោះត្រូវបានបញ្ជូនដល់អធិការស្រុកជីក្រែង ខេត្តសៀមរាបហើយ។

លោក រស់ សម្បត្តិ បានអោយដឹងថា មេខ្លោង ឈ្មោះ ម៉ៅ អ៊ឹម រស់នៅភូមិអូរ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ធ្លាប់វាយគេឯងចំនួន៥លើកហើ្យគ្មានសមត្ថកិច្ចណាហ៊ានបង្រ្កាប់នោះទេ។

លោក វរសេនីយ៍ឯក សុខ សុធាវុធ អធិការស្រុកជីក្រែងបានអោយដឹ នៅថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២០ ថាលោកបានទទួលបណ្ដឹងហើយ កំពុងអោយលោកមេប៉ុស្ដិរៀបចំសំណុំរឿងដើម្បីសម្របសម្រួលគ្នា។

លោក ម៉ៅ អ៊ឹម យើងពុំអាចសុំការបំភ្លឺបានទេ នៅពេលនេះដោយយើងពុំមានលេខទូស័ព្ទ តែទោះជាយ៉ាងណា យើងនិងរង់ ចាំការបកស្រាយគ្រប់ម៉ោងធ្វើការ៕ ប៊ុនរិទ្ធី


ចែករំលែក៖