ព័ត៌មានទាន់ហេតុការណ៍៖

អតិថិជនព្រូដិនសលទទួលបានអត្ថប្រយោជន៍ការពារបន្ថែម ដោយមិនចាំបាច់បង់បុព្វលាភបន្ថែម

ចែករំលែក៖

ភ្នំពេញ (១ មីនា)ព្រូដិនសលកម្ពុជា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេនៅកម្ពុជា បានប្រកាសនៅថ្ងៃនេះថាខ្លួននឹងផ្តល់អត្ថប្រយោជន៍បន្ថែម ដល់អតិថិជនរបស់ខ្លួនក្នុងករណីអកុសលបង្កឡើងដោយវីរុសកូរ៉ូណា ប្រភេទថ្មី កូវីដ ១៩ ដែលជាប្រភេទជំងឺ ដែលផ្ទុះឡើងដំបូងក្នុងប្រទេសចិននៅក្នុងខែមករា ហើយឥឡូវនេះបានកំពុងរីករាលដាលពាសពេញពិភពលោក។

ក្រុមហ៊ុន ព្រូដិនសលកម្ពុជា នឹងផ្តល់ជូនអត្ថប្រយោជន៍ចំនួន ២០០០ ដុល្លារ បន្ថែមលើកញ្ចប់បណ្ណសន្យារ៉ាប់រងដែលអតិថិជនមានស្រាប់ ក្នុងករណីគ្រោះអកុសល ដែលអ្នកត្រូវបានធានារ៉ាប់រងទទួលមរណភាពដោយសារជំងឺកូវីដ ១៩ ​នៅត្រឹម ឬមុនថ្ងៃទី ៣០​ ខែមេសា ឆ្នាំ២០២០។ អត្ថប្រយោជន៍បន្ថែមនេះ នឹងផ្តល់ជូនអតិថិជនរបស់ក្រុមហ៊ុនព្រូដិនសលទាំងអស់ ទាំងអតិថិជនចាស់ និងថ្មី ដែលបណ្ណសន្យារ៉ាប់រងរបស់ពួកគាត់នៅមានសុពលភាព។ ការផ្តល់ជូននេះ គឺមិនតម្រូវឱ្យអតិថិជនបង់ថ្លៃបុព្វលាភរ៉ាប់រងបន្ថែមឡើយ។

ការផ្ដល់នូវអត្ថប្រយោជន៍បន្ថែមនេះ បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ដល់ការការពារសុខុមាលភាព ជូនពលរដ្ឋទាំងអស់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនព្រូដិនសល បាននាំមុខគេក្នុងការឆ្លើយតបទៅនឹងបញ្ហាសុខភាពសាធារណៈ ដែលបណ្តាលមកពីជំងឺ កូវីដ ១៩ នេះ នៅក្នុងទីផ្សារអាស៊ីរបស់ខ្លួន តាមរយៈការផ្តល់អត្ថប្រយោជន៍បន្ថែមជាច្រើនដល់អតិថិជនរបស់ខ្លួន ដូចជានៅក្នុងប្រទេសចិន ទីក្រុងហុងកុង ប្រទេសឥណ្ឌូណេស៊ី ប្រទេស ម៉ាឡេស៊ី ប្រទេសហ្វីលីពីនប្រទេសសឹង្ហបូរី ព្រះរាជាណាចក្រថៃ កោះតៃវ៉ាន់ និងប្រទេសវៀតណាម។

លោក ហ៊ង វុទ្ធី នាយកផ្នែកអតិថិជន និងទីផ្សាររបស់​ ក្រុមហ៊ុនព្រូដិនសល​កម្ពុជា មានប្រសាសន៍ថា៖ “គោលជំហរចម្បងរបស់ ព្រូដិនសល គឺតែងតែការពារ និងធ្វើឱ្យសុខុមាលភាពរបស់គ្រួសារប្រជាពលរដ្ឋកម្ពុជាទាំងអស់ប្រសើរឡើង។  យើងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីផ្តល់នូវអត្ថប្រយោជន៍បន្ថែមទាំងនេះដល់អតិថិជនដែលមានស្រាប់ ក៏ដូចជាអតិថិជនថ្មីទាំងអស់នៅក្នុងប្រទេសកម្ពុជា។»

លោក វុទ្ធី បានបន្ថែមទៀតថា ៖ «យើងនឹងបន្តលើកទឹកចិត្តដល់ពលរដ្ឋទាំងអស់នៅទូទាំងប្រទេស ឱ្យអនុវត្តតាមគោលការណ៍បង្ការរបស់អង្គការសុខភាពពិភពលោក ដើម្បីប្រឆាំងនឹងជំងឺ កូវីដ ១៩ មានដូចជា កាលាងដៃញឹកញាប់ ការស្នាក់នៅក្នុងផ្ទះប្រសិនបើមិនសូវស្រួលខ្លួន និងបរិភោគអាហារ ឬសាច់ណាដែលចម្អិនត្រឹមត្រូវ។ យើងក៏បានផ្តល់ព័ត៌មាន និងបច្ចុប្បន្នភាពថ្មីៗឱ្យបានទៀងទាត់នៅលើបណ្តាញសង្គម និងគេហទំព័ររបស់យើង សំដៅយ៉ាងណាការពារពលរដ្ឋកម្ពុជាទាំងអស់ប្រឆាំងនឹងវីរុសនេះ។»

គិតត្រឹមថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២០ ប្រទេសកម្ពុជាបានរកឃើញ វីរុសកូរ៉ូណា ប្រភេទថ្មី ឬ កូវីដ ១៩ ចំនួន ករណីហើយ។


ចែករំលែក៖