ព័ត៌មានទាន់ហេតុការណ៍៖

ការជួយសង្គ្រោះក្រុមហ៊ុនរុំព័ទ្ធដោយបំណុល Oxley ស្ថិតក្នុងភាពមិនច្បាស់លាស់បន្ទាប់ពីបញ្ហានៅកម្ពុជា

ចែករំលែក៖

សិង្ហបុរី (២ មីនា ២០២០)បន្ទាប់ពីស្ថិតក្នុងស្ថានភាពអវិជ្ជមានអស់រយៈពេលជាច្រើនខែដោយសារបំណុលដ៏​ច្រើនសន្ធឹកសន្ធាប់របស់ខ្លួន លទ្ធភាពវិលទៅរកស្ថិរភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនអចលនទ្រព្យសិង្ហបុរី Oxley Holdings Limited ហាក់រលាយបាត់ម្ដងទៀត​ បន្ទាប់ពីការវិវត្តក្នុងប្រទេសកម្ពុជានិង​ការរីករាលដាលនៃមេរោគកូរ៉ូណា (COVID-19) នៅ​ក្នុង​ប្រទេសចិននាពេលថ្មីៗនេះ។

បន្ទាប់ពីមានសញ្ញាវិជ្ជមានក្នុងរយៈពេលខ្លីនាដើមឆ្នាំ២០១៩ ដោយសារការលក់អគារ Chevron’s House ក្នុងប្រទេសសិង្ហបុរី លំហូរសាច់ប្រាក់មិនល្អរបស់ក្រុមហ៊ុននេះបន្តស្ថិតនៅ​ក្រោមចំណាប់អារម្មណ៍របស់វិនិយោគិន រហូតដល់គម្រោងដែលកំពុងដំណើរការនៅក្នុងប្រទេស​កម្ពុជា​របស់ក្រុមហ៊ុននេះ បានទាក់ទាញក្រុមហ៊ុន China Railway Urban Construction Group Co., Ltd. (“CRUCG”) ឱ្យមកធ្វើជាដៃគូក្រុមហ៊ុនសាងសង់ថ្មី ដោយមានការសន្យាផ្ដល់ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុផង។

ប៉ុន្តែហេតុការណ៍ដែលកើតឡើងនាពេលថ្មីៗនេះ ​បានបង្កឱ្យមានភាពស្រពេចស្រពិល​ជាខ្លាំង​លើការសហការជាមួយក្រុមហ៊ុន CRUCG។ ក្រៅពីត្រូវទប់ទល់នឹងការធ្លាក់ចុះសេដ្ឋកិច្ច ដោយ សារតែការឆ្លងរាលដាលយ៉ាងខ្លាំងនៃមេរោគ COVID-19 ក្នុងទីផ្សារប្រទេសចិនរបស់ខ្លួន នៅមានបញ្ហា​ផ្លូវច្បាប់​ផ្សេងទៀត​រាំងស្ទះដល់ការចាប់ដៃគូជាមួយគ្នារវាងក្រុមហ៊ុន CRUCG និងក្រុមហ៊ុន Oxley ។

បញ្ហាបានកើតឡើងនៅពេលក្រុមហ៊ុន Oxley ជួលក្រុមហ៊ុនCRUCG ជំនួសក្រុមហ៊ុន Sino Great Wall International Engineering Co., Ltd. (“SGW”) សម្រាប់គម្រោងរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។

ក្នុងការជំនួសក្រុមហ៊ុន SGW ដោយក្រុមហ៊ុន CRUCGនេះក្រុមហ៊ុន Oxley បានរំលាយកិច្ចសន្យាដែលមានរយៈពេលបួន (៤) ឆ្នាំដែលខ្លួនបានចុះជាមួយក្រុមហ៊ុន SGW ដែលនៅសល់រយៈពេលប្រហែលបី  (៣) ខែទៀតប៉ុណ្ណោះគឺដល់ពេលកំណត់ដែលក្រុមហ៊ុន SGWត្រូវបញ្ចប់​គម្រោង The Peak ដែលជាគម្រោងដ៏លេចធ្លោរបស់ក្រុមហ៊ុនOxley ក្នុង​ទីក្រុង​ភ្នំពេញ​នៃប្រទេស​កម្ពុជា។

ការរំលាយកិច្ចសន្យានេះ ទំនងជាផ្តើមចេញពីទីប្រឹក្សារបស់ក្រុមហ៊ុនOxley ដែលផ្តល់យោបល់ថាការងារក្នុងគម្រោង The Peak បានយឺតយ៉ាវជាងការគ្រោងទុកប្រមាណជាប្រាំបួន (៩)​ ខែ ដែលការអះអាងនេះត្រូវបានបដិសេធដោយលោក Zhu Gen Sheng អ្នកតំណាងស្របច្បាប់នៃសាខារបស់ SGW នៅកម្ពុជា ។

“ដោយសារតែមានការប្រែប្រួលជាធម្មតា ព្រោះបញ្ហាប្រឈមត្រូវបានរកឃើញតែនៅពេលដែលការងារ​ចាប់ផ្តើមដំណើរការនៅការដ្ឋាននិងដោយសារមានការពន្យាពេលរបស់អ្នកប្រឹក្សាយោបល់ក្នុងការបញ្ជាក់ដំណាក់កាលការងារដែលបានបំពេញ យើងបានប៉ាន់ស្មានថាការពន្យារពេលអាចមានរយៈពេលប្រហែល បី (៣) ខែ។ “

“យើងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលមានការរំលាយកិច្ចសន្យា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០១៩ ដោយយើងបានចាប់ផ្តើមការងារលើគម្រោង The Peak នៅខែកុម្ភៈឆ្នាំ ២០១៦ ហើយរំពឹងថានឹងបញ្ចប់នៅខែ មេសា ឆ្នាំ២០២០ ឬ បី (៣) ខែក្រោយការគ្រោងទុក ។”

កាន់តែធ្ងន់ធ្ងរជាងនេះទៅទៀត លោក Zhu បានមានប្រសាសន៍ថាមូលហេតុដែលផ្តល់ឲ្យដោយក្រុមហ៊ុន Oxley ចំពោះការរំលាយកិច្ចសន្យានេះ គឺដោយសារបញ្ហាហិរញ្ញវត្ថុដែលក្រុមហ៊ុនមេរបស់ SGW(ក្រុមហ៊ុន Sino Great Wall Co., Ltd.) កំពុងជួបប្រទះក្នុងប្រទេសចិន ។

“យើងបានបញ្ចប់ការសាងសង់ដែលមានការបញ្ជាក់ត្រឹមត្រូវ ៧០%នៅដើមខែតុលា ២០១៩ ដោយមានកម្មករជាង ១០០០ នាក់នៅការដ្ឋានធ្វើការបន្ថែមវេន ។ សម្ភារៈសំណង់ និងគ្រឿងភ្ជាប់ដែលចាំបាច់នានាបានមកដល់ ហើយរួចរាល់សម្រាប់ការដំឡើង។ ដូច្នេះ តើស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមេរបស់យើងនៅប្រទេសចិន មានផលប៉ះពាល់លើគម្រោងនេះនៅកម្ពុជា​បាន​​ដោយរ​បៀប​ណា?”

កាន់តែអាក្រក់ជាងនេះទៅទៀត លោក Zhu បានឲ្យដឹងថាក្រុមហ៊ុនOxley បានពន្យារពេលបង់ប្រាក់​ដែលដល់កំណត់ត្រូវបង់ ហើយព្យាយាមឱ្យក្រុមហ៊ុន SGW ចេញពីការដ្ឋានដោយប្រញាប់ប្រញាល់។

“យើងបានបន្តបំពេញការងារប្រកបដោយវិជ្ជាជីវៈ និងបានដោះស្រាយបញ្ហាវិការៈ ទោះបី​បញ្ហានេះត្រូវបាន​លើក​ឡើងបន្ទាប់ពីការជូនដំណឹងអំពីការរំលាយកិច្ចសន្យា ដោយ​សារ​យើង​ផ្ដល់តម្លៃទៅលើ​ការផ្ដល់ឱ្យអតិថិជនរបស់យើងនូវសេវាល្អបំផុតជានិច្ច។”

“ប៉ុន្តែក្រោយមកក្រុមហ៊ុន Oxley បានដាក់ពាក្យសុំដីកាអនុវត្តបណ្តោះអាសន្នពីតុលាការ ដែលត្រូវបានអនុវ​ត្ត​ដោយបង្ខំ​កាលពីសប្ដាហ៍មុន គឺនៅថ្ងៃទី២៥ កុម្ភៈ ២០២០។ ហេតុការណ៍នេះ​បានបង្ក​ឱ្យកម្មកររបស់​យើងមួយចំនួនរងរបួស និងអ្នកខ្លះទៀតបាត់បង់ទ្រព្យសម្បត្តិរបស់ពួកគេ។”

ខណៈពេលដែលប្រាក់ដែលដល់កំណត់ត្រូវបង់មិនទាន់ត្រូវបានបង់ហើយត្រូវបានបណ្តេញចេញដោយបង្ខំថែមទៀតនោះ ឥឡូវនេះក្រុមហ៊ុនSGW កំពុងចាត់វិធានការតាមផ្លូវច្បាប់ចាំបាច់ដើម្បីការពារផលប្រយោជន៍របស់ខ្លួននៅការដ្ឋានគម្រោង The Peak ។ លោក Zhuបានមានប្រសាសន៍ថា ការវិវត្ដទាំងអស់នេះកំពុងត្រូវបានឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ដោយក្រុមហ៊ុន CRUCG ។

“ប្រសិនបើនេះគឺជាអ្វីដែលក្រុមហ៊ុន Oxley ប្រព្រឹត្តមកលើដៃគូពីប្រទេសចិនរបស់ខ្លួន ករណីដូចគ្នានេះក៏អាចកើតមានលើពួកគេផងដែរ។”

លោក Zhu បានកត់សម្គាល់ថា ក្រុមហ៊ុន SGW ក៏បានផ្តល់ការទំនុកបម្រុងយ៉ាងពេញទំហឹងដល់ក្រុមហ៊ុន Oxley អស់រយៈពេលជាច្រើនឆ្នាំមកហើយ ជាពិសេសនៅពេលដែលក្រុមហ៊ុនអចលនទ្រព្យសិង្ហបុរីនេះស្ថិតក្រោមការពិនិត្យតាមដានយ៉ាងខ្លាំង​កាលពីឆ្នាំមុនចំពោះបន្ទុកបំណុលដ៏ធំរបស់ខ្លួនដែលមានចំនួនជិត ៣ ពាន់លានដុល្លារសិង្ហបុរី ខណៈដែលប្រាក់ចំណូលរបស់ខ្លួនមានចំនួនតិចជាងបំណុលនេះឆ្ងាយ។

“ដំបូងឡើយ យើងត្រូវបានចុះកិច្ចសន្យាឱ្យធ្វើការសាងសង់លើគម្រោងធំៗចំនួនបីរួមមាន The Bridge, The Palms និង The Peak។”

“យើងបានចាប់ផ្តើមការងារលើគម្រោង The Bridge នៅខែសីហាឆ្នាំ២០១៤ ហើយបានបញ្ចប់គម្រោងនេះនៅខែមីនា ឆ្នាំ២០១៨ ដែលយឺតជាងការគ្រោងទុក ៤ (បួន) ខែ បើទោះបីជាក្រុមហ៊ុន Oxley បានអះអាងថាយើងបានពន្យារពេលអស់ជាង ៧ (ប្រាំពីរ) ខែក៏ដោយ។”

“សម្រាប់គម្រោង The Palms ការងារសាងសង់បានចាប់ផ្តើមនៅខែមីនាឆ្នាំ ២០១៨ ប៉ុន្តែក្រោយមកក្រុមហ៊ុន Oxley បានចរចាឡើងវិញជាមួយយើងដោយសារបញ្ហាហិរញ្ញវត្ថុ។ ដូច្នេះយើងបានបញ្ឈប់ការងារនៅលើគម្រោង The Palms នៅខែមករា ឆ្នាំ ២០១៩ ដើម្បីផ្តោតលើគម្រោង The Peak តាមការស្នើសុំរបស់ក្រុមហ៊ុន Oxley ។ ”

“ការសាងសង់គម្រោង The Peak បានចាប់ផ្តើមនៅខែកុម្ភៈ ឆ្នាំ ២០១៦ ហើយគ្រោងបញ្ចប់នៅចុងខែមករាឆ្នាំ ២០២០។ យើងនៅតែបន្តការសាងសង់ពីព្រោះយើងជឿជាក់ថាវាជាការត្រឹមត្រូវក្នុងការបន្តការគាំទ្រដល់អតិថិជនរបស់យើង ទោះបីជាមានរបាយការណ៍អំពីបញ្ហាបំណុលរបស់ពួកគេ និងទោះបីជាការបង់ប្រាក់ត្រូវបានពន្យារពេលក៏ដោយ។”

“យើងនៅតែមិនច្បាស់ថាហេតុអ្វីបានជាក្រុមហ៊ុន Oxley ធ្វើអាក្រក់បែបនេះចំពោះយើង បន្ទាប់ពីយើងបានជួយគាំទ្រពួកគេរហូតមក។ យើងបានទទួលការបង់ប្រាក់ចុងក្រោយ សម្រាប់គម្រោង The Bridge និង The Palms ១៨ខែ និង ១០ខែក្រោយពេលកំណត់ ហើយឥឡូវនេះយើងត្រូវចាត់វិធានការតាមផ្លូវច្បាប់ចាំបាច់ដើម្បីទទួលបានការបង់ប្រាក់ដែលនៅជំពាក់សម្រាប់ការងារលើគម្រោង The Peak ។”

 


ចែករំលែក៖