ព័ត៌មានទាន់ហេតុការណ៍៖

ផ្អាកជាបណ្តោះអាសន្នលើការអនុញ្ញាតចូលនាវាទេសចរណ៍មកក្នុងព្រះរាជាណាចក្រកម្ពុជា ចូលតាមច្រកអន្តរជាតិក្អមសំណតែប៉ុណ្ណោះ

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនសម្រេចផ្អាកជាបណ្តោះអាសន្នលើការអនុញ្ញាតចូលនាវាទេសចរណ៍មកក្នុងព្រះរាជាណាចក្រកម្ពុជាតាមច្រកអន្តរជាតិក្អមសំណរ​ពីថ្ងៃនេះតទៅរហូតដល់មានការសម្រេចជាថ្មី ។

យោងតាមលិខិតនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ឲ្យដឹងថា អគ្គនាយកដ្ឋានដឹកជញ្ជូន​ផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ សម្រេចផ្អាកជាបណ្តោះអាសន្នលើការអនុញ្ញាតចូលនៃនាវាទេសចរណ៍មកក្នុងព្រះរាជាណាចក្រកម្ពុជាតាមច្រកអន្តរជាតិក្អមសំណរ​ពីថ្ងៃនេះតទៅរហូតដល់មានការសម្រេចជាថ្មី ។

ដូចមានចែងក្នុងកម្មវត្ថុខាងលើ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ជម្រាបជូនលោក លោកស្រីជាប្រធាន ឬតំណាងក្រុមហ៊ុនភ្នាក់ងារនាវា នៃនាវាទេសចរណ៍ទាំងអស់ ជ្រាបថា៖

អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែសូមធ្វើការនិរាករណ៍លើខ្លឹមសារ នៃលិខិតលេខ ៥៧០ សក. ដជទ. ចុះថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២០។

អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូមលោក លោកស្រីជាប្រធាន ឬតំណាង ភ្នាក់ងារនាវានៃនាវាទេសចរណ៍ទាំងអស់ ជ្រាបជាព័ត៌មាន និងអនុវត្តប្រកបដោយប្រសិទ្ធភាព ៕ ដោយ ៖ ជាយក្រុង


ចែករំលែក៖