ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងព័ត៌មាន ព្រមានចាងហ្វាង ចក្រវាឡ CKV tvonline បើមិនកែខ្លួនប្រឈមនឹងការដកអាជ្ញាប័ណ្ណ

ចែករំលែក៖

ភ្នំពេញ៖ ក្រោយពីផ្ទុះការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន ពាក់ព័ន្ធលោក ចាន់ ឬទ្ធី ចាងហ្វាង គេហទំព័រ​ សារព័ត៌មាន CKV online ដែលចេញផ្សាយព័ត៌មាន​(ផ្សាយផ្ទាល់) នូវព័ត៌មានមួយចំនួនដែលមានកាយវិការ និងពាក្យពេជ្រមិនសមរម្យដែលមើលទៅ ខ្វះនូវក្រមសីលធម៌និងវិជ្ជាជីវៈ​ជាអ្នកសារព័ត៌មាន ទើបនាយក​ដ្ឋានមណ្ឌលព័ត៌មាន បានកោះហៅ មកធ្វេីការអប់រំ ណែនាំជាលេីកទីពីរ ។

លោក យ៉ែម ណយ ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធាននាយក​ដ្ឋានមណ្ឌលព័ត៌​មាន នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង១០ និង០០នាទី បានកោះហៅលោក ចាន់ ឬទ្ធី ចាងហ្វាងគេហទំព័រព័ត៌មាន ចក្រវាឡ CKV tvonline មកធ្វើការណែនាំនៅក្រសួងព័ត៍មាន ដែលចេញផ្សាយព័ត៌មាន ដោយប្រើកាយវិការ និងពាក្យពេជ្រណាមិនសមរម្យ ដែលមើលទៅគ្មានក្រមសីលធម៌ វិជ្ជាជីវៈ​ជាអ្នកសារព័ត៌មាននោះទេ ។

លោក យ៉ែម ណយ បានសង្កត់ធ្ងន់ថា ក្នុងនាមជាអ្នកសារព័ត៌មាន គឺមិនត្រូវធ្វើខ្លួនខុសពីច្បាប់ស្តីពីរបបអ្នកសារព័ត៌មាន ដែលតាំងខ្លួនឯងជាមន្ត្រីនគរបាល , តុលាការ , មេធាវី និងជាអ្នកសម្របសម្រួល ឬក៏ដោះ​ស្រាយបញ្ហាថាអ្នកនេះខុសអ្នកនោះត្រូវនោះទេ ។

លោកប្រធាននាយក​ដ្ឋានមណ្ឌលព័ត៌មាន បានបន្តទៀតថា កាលថ្ងៃទី​១៤ ខែមករា ឆ្នាំ២០២០ ក្នុងពិធីជួបជុំលើក​ទី៤​រវាងសម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងអ្នក​សារព័ត៌មានក្នុងស្រុកទូទាំងប្រទេសសម្តេច​តេ​ជោ ហ៊ុន សែន ក៏បានផ្តល់នូវ អនុសាសន៍ដល់អ្នកសារព័ត៌មានដែរ ដោយ​មានពាក្យស្លោក កុំពានអ្នកដ៏ទៃកុំបំភ្លៃកាពិត ។ ប៉ុន្តែអ្វីដែលលោក ចាន់ ឬទ្ធី ចាងហ្វាងចក្រវាឡ​ បានអត្ថាធិប្បាយក្នុងការផ្សាយផ្ទាល់កន្លងមក គឺបានបំពានអ្នកដ៏ទៃហើយបំភ្លៃការពិត ដែលក្រសួងព័ត៌មានមិនអនុញ្ញាតឲ្យបុគ្គលណាម្នាក់ធ្វើនូវទង្វើបែប​នេះឡើយ ។

ក្រោយទទួលនូវការទូមានអប់រំជាលើក​ទី២​ លោក ចាន់ ឬទ្ធី បានសន្យាថាខ្លួននិងមិនធ្វើ​ឲ្យខុសពីក្រមសីលធម៌ និង វិជ្ជាជីវៈ ជាអ្នក​សារព័ត៌មានទៀតឡើយ ហើយលោកក៏បានសន្យាថា និងធ្វើកិច្ចសន្យាលាយលក្ខណ៍អក្សរព្រមទទួលនូវការអប់រំពី លោក យ៉ែម ណយ ទីប្រឹក្សាក្រសួងព័ត៌មាននិងជាប្រធាន​នាយកដ្ឋានមណ្ឌលព័ត៌មានផងដែរ ៕ ស រស្មី


ចែករំលែក៖