ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖ពលរដ្ឋស្វាយប៉ាកដុតកម្ទេចមុខមាត់អាជ្ញាធរខណ្ឌឫស្សីកែវ

ចែករំលែក៖

ក្នុងនាមប្រជាពលរដ្ឋម្នាក់ ចាប់អារម្មណ៍ចំពោះព័ត៌មានដែលប្រជាពលរដ្ឋនៅតំបន់ ស្វាយប៉ាក ផ្ទុះកំហឹងនាំគ្នាកម្ទេចទីតាំងហ្គេមបាញ់ត្រី២កន្លែង ដែលប្រជាពលរដ្ឋយល់ ថា វាជាប្រភពដែលនាំឲ្យមានអំពើលួចប្លន់ និងគ្រឿងញៀនជាដើម។ ផ្ទុយទៅវិញទូ ហ្គេមទាំងនោះ ទំនងជាឆ្នាំងបាយរបស់អាជ្ញាធរ សង្កាត់ ខណ្ឌ … ទើបបានរហូតដល់ ថ្នាក់ប្រជាពលរដ្ឋទប់កំហឹងមិនបានកម្ទេចទូហ្គេមយ៉ាងនេះ។ អាជ្ញាធរគ្មានអ្វីឆ្លើយនោះ ទេ ពីព្រោះថា វាជាការវាយកម្ទេចមុខមាត់របស់អាជ្ញាធរសង្កាត់ ខណ្ឌ។
ក្នុងនាមប្រជាពលរដ្ឋនៅរាជធានីភ្នំពេញមើលឃើញថា នេះអាចជាចរន្តបដិវត្តន៍ វប្បធម៌កម្លាំងប្រជាពលរដ្ឋដើរតួនាទីជំនួសអាជ្ញាធរថ្នាក់ក្រោមជាតិ ក្នុងការពង្រឹងសន្តិ សុខ សណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋាន។ ជាគោលការណ៍ថា្នាក់ជាតិ គឺឲ្យលុបបំបាត់ទាំង​ស្រុង ចំពោះចំណុចអសកម្មទាំងនេះ ប៉ុន្តែចំណុចអសកម្មទាំងនោះអាចរស់នៅបានដោយ សារការបិទបាំងរបស់អាជ្ញាធរមានសមត្ថកិច្ចថ្នាក់ក្រោមជាតិ។ តួយ៉ាងដូចជាទូ​ហ្គេម នៅតំបន់ស្វាយប៉ាក បើតាមច្បាប់ ជាពិសេសការណែនាំរបស់ក្រសួងមហាផ្ទៃ ក៏ដូចជា រដ្ឋបាលរាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យមានទូហ្គេមបែបនេះឡើយ។ ប៉ុន្តែទូហ្គេមអាច រស់រានមានជីវិតបាន ដោយសារវាឆ្នាំងបាយរបស់អាជ្ញាធរមូលដ្ឋានសង្កាត់ ខណ្ឌ។
ដូច្នេះអ្វីដែលប្រជាពលរដ្ឋបានធ្វើ ប្រាកដណាស់ថាវាជាការវាយបំបែកឆ្នាំងបាយ របស់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់នៅក្នុងខណ្ឌឫស្សីកែវ។ បានជាគេនិយាយ យ៉ាងដូច្នេះ ពីព្រោះថា ទូហ្គេមនៅក្នុងមូលដ្ឋាននីមួយៗ មិនមែនអាជ្ញាធរមិនដឹងនោះ ទេ ប៉ុន្តែម្ចាស់ទូហ្គេមសុទ្ធតែបានសែនព្រេន ដល់អាជ្ញាធរមានសមត្ថកិច្ច តាំងពីថ្នាក់ មូលដ្ឋានរហូតដល់ថ្នាក់លើ។ ការវាយបំបែកទូហ្គេមនៅតំបន់ស្វាយប៉ាក មិនមែនត្រឹម តែបំបែកឆ្នាំងបាយរបស់អាជ្ញាធរនៅមូលដ្ឋានប៉ុណ្ណោះ ជួនកាលពេលខ្លះអាចមានពាក់ ព័ន្ធជាមួយមន្រ្តីធំទៀតផង។ និយាយឲ្យខ្លីមន្ត្រីខ្លះយកមុខមាត់មកពាំងកាងល្បែង ហ្គេមខុសច្បាប់នោះទៀតផង។ អ្វីដែលប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ស្វាយប៉ាក បានធ្វើ មិនត្រឹមតែបង្ហាញមុខមាត់អាជ្ញាធរមូលដ្ឋានខណ្ឌឫស្សីកែវនោះទេ ប៉ុន្តែវាក៏ បានរួមចំណែកបង្អើលដល់អ្នកនៅពីក្រោយខ្នងនោះដែរ។
តាមការកត់សម្គាល់របស់ខ្ញុំបាទ បើទោះបីមានកំហឹងពីប្រជាពលរដ្ឋយ៉ាងណាក៏ ដោយ ក៏អាជ្ញាធរមូលដ្ឋានខណ្ឌឫស្សីកែវ ហាក់ដូចជាធ្វើមិនដឹងមិនឮ ឬក៏បន្តធ្វើមុខក្រាស់ ដោយបណ្តោយឲ្យមានល្បែងស៊ីសងច្រើនប្រភេទ កើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួន ជាច្រើនកន្លែង។ ជាមនុស្សមុខក្រាស់, ជាអ្នកដឹកនាំមុខក្រាស់ នៅតែបន្តធ្វើមិនដឹងមិន ឮ ដែលគង់ថ្ងៃណាមួយ ប្រជាពលរដ្ឋនាំយកទូហ្គេមទាំងនោះ យកមកដុតនៅមុខ សាលាខណ្ឌ ដោយបិទផ្លូវជាតិលេខ៥ ផ្អើលដល់ប្រមុខរាជរដ្ឋាភិបាល ទើបគេភ្ញាក់ រលឹក។ រឿងល្បែងស៊ីសងនេះ មិនមែនមានតែខណ្ឌឫស្សីកែវឡើយ៕
ប្រជាពលរដ្ឋម្នាក់


ចែករំលែក៖