ខេត្តប៉ៃលិន ៖ ឯកឧត្តម ផាន់ ចាន់ធុល អភិបាល
ខេត្តប៉ៃលិន បានស្នើសុំឱ្យមន្រ្តីសមត្ថកិច្ចកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ត្រូវតែប្រែក្លាយពីចៅហ្វាងទៅជាអ្នកបម្រើស្មោះស្ម័គ្រជូនប្រជាពលរដ្ឋ ដើម្បីទទួលបាននូវការស្រឡាញ់រាប់អានពីសំណាក់ពួកគាត់ផងដែរ ។
ឯកឧត្តមអភិបាលខេត្តបានលើកឡើងនេះកាលពីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នៅក្នុងសាលប្រជុំសាលាខេត្តក្នុងពិធីប្រកាសតែងតាំងចូលកាន់មុខតំណែងព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ។
ឯកឧត្តមបន្តទៀតថា÷ ជាពិសេសសូមយកឱកាសនេះទាញនូវចាប់ណាប់អារម្មណ៍ដល់ប្រធានសាលាដំបូងខេត្តព្រះរាជអាជ្ញាព្រះរាជអាជ្ញារងនិងចៅក្រមផងដែរព្រោះតុលាការជាអង្គភាពមួយឯករាជសូមឱ្យធ្វើការកាត់ទោសតាមសេចក្តីយុត្តិធម៌ ។ ប៉ុន្តែនៅពេលខ្លះក៏មានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋមួយចំនួនដែរដោយពួកគាត់លើកឡើងថា÷មានការអយុត្តិធម៌ចំពោះខ្លួន ។ ឯកឧត្តមបញ្ជាក់ថា÷ទោះបីជាតុលាការស្ថិតក្នុងការឯករាជ្យក៏ដោយតែយើងទាំងអស់គ្នាគឺស្ថិតនៅក្រោមដំបូលរាជរដ្ឋាភិបាលតែមួយត្រូវតែរួមសហការគ្នាធ្វើកិច្ចការឱ្យបានល្អ និងគោរពច្បាប់រដ្ឋធម្មនុញ្ញ ។
លើសពីនេះបើគ្មានសន្តិភាពគ្មានគណបក្សប្រជាជនឈរកាន់តំណែងទេយើងទាំងអស់គ្នាក៏មិនអាចឈរនៅទីនេះទាំងតុលាការក៏មិនអាចឈរកាត់ក្តីបានដែរដូច្នេះហើយទើបយើងត្រូវការសន្តិភាពត្រូវការគណ:បក្សប្រជាជនកម្ពុជាដឹកនាំប្រទេសបន្តទៀត ។ យើងត្រូវតែទទួលខុសត្រូវរវាងការងារបក្សនិងការងារជូនប្រជាពលរដ្ឋដោយទទួលខុសត្រូវទាំងផ្នែកបក្សផ្នែកក្នុងស្ថាប័នរបស់ខ្លួន។ម្យ៉ាងវិញទៀតត្រូវឱ្យខាងតុលាការសហការជាមួយនឹងរដ្ឋបាលខេត្តប៉ៃលិន សុំឱ្យកែលម្អគ្នាទៅវិញទៅមក ។
ឯកឧត្តមបញ្ជាក់ថា÷ពេលអញ្ជើញប្រធានមន្ទីរទាំងអស់មកចូលរួមជាគណអធិបតី ស្រាប់តែឱ្យមន្រ្តី ឬអនុប្រធានមកចូលរួម គឺមិនអាចអង្គុយខាងលើវេទិកាបានទេត្រូវតែអង្គុយនៅខាងក្រោមដូចជាមន្ត្រីធម្មតាដែរ ។
ឯកឧត្តមបញ្ជាក់ថា÷ ស្ថាប័នតុលាការឯករាជ្យបានតែនៅពេលកាន់សំនុំរឿងកិច្ចការរបស់ខ្លួនប៉ុណ្ណោះតែត្រូវស្ថិតនៅក្រោមដំបូលរបស់រាជរដ្ឋាភិបាលតែមួយ ។ ដូច្នេះសូមឱ្យព្រះរាជអាជ្ញាធរអមសាលាដំបូងខេត្តដែលទើបនឹងប្តូរមកថ្មីត្រូវតែយកចិត្តទុកដាក់សាមគ្គីផ្ទៃក្នុងសហការជាមួយរដ្ឋបាលខេត្ត ដោយស្មោះត្រង់ ចាត់វិធានការទប់ស្កាត់បង្ក្រាបបទល្មើសនានាជូនប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិនឱ្យទទួលជោគជ័យផងដែរ។អ្វីដែលសំខាន់នៅថ្ងៃខាងមុខគឺខាងខេត្តត្រូវចាត់ឱ្យខាងមន្ទីរមុខងារសាធារណ:ចុះត្រួតពិនិត្យមន្រ្តីតុលាការក្របខណ្ឌខ្លះបែរជាអត់មានការងាតែមន្រ្តីក្រៅក្របខណ្ឌបែរជាធ្វើការជំនួសដូច្នេះសូមឱ្យត្រួតពិនិត្យឡើងវិញក៏ត្រូវឱ្យពង្រឹងសមត្ថភាពមន្រ្តីនគរបាលយុត្តិធម៌និងទប់ស្កាត់ទំនិញគេចពន្ធនៅតាមច្រករបៀងឱ្យបានដាច់ខាតត្រូវគោរពឱ្យបានខ្ជាប់ខ្ជួនទៅតាមគោលការណ៍ច្បាប់ជាធរមាន ។
បើតាមលោក តូច សុភក្តី អតីតព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិនដែលកាន់តំណែងឈរជងនៅក្នុងខេត្តប៉ៃលិនអស់រយ:ពេល៣ឆ្នាំហើយត្រូវបានប្តូរទៅកាន់ខេត្តឧត្តរមានជ័យ បានឱ្យដឹងថា÷លោកពិតជាថ្លែងអំណរគុណដល់ប្រធានសាលាដំបូងចៅក្រុមព្រះរាជអាជ្ញារងនិងក្រុមការងារមន្រ្តីសាលាដំបូងដែលបានរាប់អាននិងស្រឡាញ់ដល់លោកដូចជាបងប្អូនក្នុងការធ្វើកិច្ចការជាមួយគ្នាយ៉ាងរលូន ។
លោកបន្តទៀតថាលោកក៏សូមអរគុណដល់អាជ្ញាធរខេត្តប៉ៃលិនមន្រ្តីសមត្ថកិច្ចនគរបាលដែលបានផ្តល់កិច្ចសហការយ៉ាងយកចិត្តទុកដាក់ដើម្បីធ្វើការជាមួយគ្នានៅក្នុងខេត្តប៉ៃលិន ។
ចំណែក លោក គង់ ចាន់ខេមរិន ព្រះរាជអាជ្ញា
អមសាលាដំបូងខេត្តស្វាយរៀងដែលទើបនឹងប្រកាសតែងតាំងឱ្យកាន់តំណែងព្រះរាជអាជ្ញាខេត្តប៉ៃលិន បានឱ្យដឹងថា÷លោកនឹងខិតខំប្រឹងប្រែងធ្វើកិច្ចការងារឱ្យបានល្អប្រសើរ ។ លោកបន្តទៀតថានឹងត្រៀមលក្ខណ:ជានិច្ចហើយសង្ឃឹមថានឹងទទួលបាននូវបទពិសោធន៍ល្អៗពំណាក់អស់លោកលោកស្រីនៅតាមមន្ទីរនានាក្នុងខេត្ត ។
លោកក៏ប្តេជ្ញាចិត្តគោរពច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាចូលរួមអនុវត្តយុត្តិសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ។ គោរពក្រមសីលធម៌វិជ្ជាជីវ និងបទបញ្ជាផ្ទៃក្នុងនិងពង្រឹងផ្ទៃក្នុងឱ្យបានល្អដោយសហការជាមួយនឹងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ នៅគ្រប់មន្ទីរទាំងអស់ ដោយធ្វើការជាមួយគ្នាយ៉ាងរលូន ។
សូមបញ្ជាក់ថា÷ការប្រកាសពេលនេះគឺត្រូវប្តូរលោក តូច សុភក្តី ព្រះរាជអាជ្ញា
អមសាលាដំបូងខេត្តប៉ៃលិនឱ្យទៅធ្វើជាព្រះរាជអាជ្ញាខេត្តឧត្តរមានជ័យហើយលោក គង់ ចាន់ខេមរិន ប្តូរពីព្រះរាជអាជ្ញាខេត្តស្វាយរៀងមកធ្វើជាព្រះរាជអាជ្ញាខេត្តប៉ៃលិន ៕ស សារ៉េត
Sent from my iPhone