ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ទៀតស្លាប់នៅកន្លែងរកស៊ីផ្លូវភេទ សង្ស័យគាំងបេះដូង

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញអង្គុយស្លាប់លើសាឡុងផ្តៅនៅកន្លែងហាងរកស៊ីផ្លូវភេទមួយកន្លែង ខណៈសមត្ថកិច្ចសង្ស័យគាំងបេះដូង។ ហេតុការណ៍នោះបានបង្កជាការភ្ញាក់ផ្អើលនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ផ្ទះលេខ២១ ក្រុម១៤ ផ្លូវលេខ៨០ ខាងមុខកំពង់ផែភ្នំពេញ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

ប្រភពព័ត៌មានអ្នករស់នៅជិតកន្លែងកើតហេតុនោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ដែលស្លាប់នោះបានដើរមកចូលកន្លែងកើតហេតុដែលជាកន្លែងបើកម៉ាស្សាកោសជប់ ដោយគេពុំដឹងថា បុរសរូបនោះបានកោសជប់ហើយ ឬនៅ ស្រាប់តែដល់វេលាកើតហេតុ ក៏ស្ត្រីម្នាក់នៅក្នុងហាងនោះបានប្រាប់គេឯងថា បុរសម្នាក់ស្លាប់នៅខាងក្នុងហាង។

ប្រភពព័ត៌មានបន្តថា បន្ទាប់មកក៏មានការភ្ញាក់ផ្អើលចោមរោមមើល ក៏ឃើញបុរសរូបនោះបានអង្គុយផ្អែកលើសាឡុងផ្តៅស្លាប់ ដោយមានកាហ្វេទឹកកកមួយកែវផងដែរ។ ដោយមិនដឹងថាការស្លាប់របស់បុរសរូបនោះមកពីមូលហេតុអ្វីនោះទេ។

ពាក់ព័ន្ធនឹងហេតុការណ៍នោះដែរ សមត្ថកិច្ចជំនាញ កំពុងស្រាវជ្រាវរកអត្តសញ្ញាណជនរងគ្រោះដែលស្លាប់នៅក្នុងហាងរកស៊ីផ្លូវភេទនោះ ដែលមានអាយុប្រហែលជាង៤០ឆ្នាំ៕


ចែករំលែក៖