ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យក្រសួងសុខាភិបាល៖ ទាំងព្រឹកកម្ពុជា រកឃើញអ្នក ឆ្លង Covid-19 ២នាក់បន្ថែមទៀតនៅ កែប សរុបដល់ ៣៥នាក់

ចែករំលែក៖

ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីនអ្នកនាំពាក្យក្រសួងសុខាភិបាល ក្នុងបទសម្ភាសន៍ជាមួយ អ្នកសារព័ត៍មាន នាព្រឹកថ្ងៃទី១៨មីនា២០២០នេះ ថ្លែងថា៖ ក្រោយធ្វើតេស្តរួច បានរកឃើញជនជាតិម៉ាឡេសុីចំនួន២នាក់ទៀត ធ្វើឱ្យចំនួនឡើងដល់៣៥នាក់ហើយនៅកម្ពុជា។

លោកស្រីបន្តថា៖ អ្នកមានមេរោគcovid19 ចំនួន ២នាក់ នោះ គឺកើតចេញ ពីក្នុង ចំណោម ជនជាតិម៉ាឡេស៊ីចំនួន ៥នាក់ នៅ ខេត្តកែប ដែលអាចសរុបជាបណ្តោះអាសន្ន នៅកម្ពុជា គិតត្រឹមព្រឹកថ្ងៃ១៨ មីនាមាន អ្នកជម្ងឺទាំងជនជាតិ ខ្មែរនិងជនបរទេសចំនួន៣៥នាក់។
ចំពោះវិធានការ ចំពោះមុខ លោកស្រីថ្លែងថា ក្រៅពីវិធានការចាំបាច់មួយចំនួនដែលរាជរដ្ឋាភិបាលកំពុងដាក់ចេញ ដូចជាការបិទផ្អាកមិនអោយមានការជួបជុំមនុស្សច្រើនជាដើមនោះ លោកស្រីអ្នកនាំពាក្យបានណែនាំអោយពលរដ្ឋចូលរួមប្រុងប្រយត្ន័ទាំងអស់គ្នា តាមរយៈអនាមយ័ ការឈរឃ្លាតឆ្ងាយពីគ្នា រាល់ពេលនិយាយប្រាស្រយ័ទាក់ទងកិច្ចការផ្សេងៗ ហើយក្នុងករណីមិនចាំបាច់ពលរដ្ឋគួរផ្អាកការធ្វើដំណើរចេញក្រៅប្រទេសជាបណ្តោះអាសន្ន «ការពារបានម្នាក់មិនអោយឆ្លងនឹងជួយការពារបានមួយគ្រួសារនិងក្នុងសហគមន៍»។
សូមជនរួមជាតិចូលរួមប្រយុទ្ធប្រឆាំងការរាត្បាតជំងឺឆ្លង COVID-19៕ ដោយ៖ សិលា


ចែករំលែក៖