ព័ត៌មានទាន់ហេតុការណ៍៖

លោកស្នងការខេត្តកណ្តាល ចុះពិនិត្យមើលតាមព្រំដែនកម្ពុជា-វៀតណាម

ចែករំលែក៖

ខេត្តកណ្តាល៖ ស្របពេលដែលសម្ដេច ស ខេង បង្គាប់ឱ្យអាជ្ញាធរ និងសមត្ថកិច្ចផ្អាកជាបណ្ដោះអាសន្ន នូវការធ្វើដំណើររបស់ពលរដ្ឋប្រទេសទាំងពីរ ឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម។ ពិសេសឱ្យផ្អាកជាបណ្ដោះអាសន្ន នូវការធ្វើដំណើរចេញចូលប្រទេសរបស់ប្រជាពលរដ្ឋកម្ពុជា ទៅកាន់ប្រទេសវៀតណាម និងការធ្វើដំណើរចូលប្រទេសកម្ពុជារបស់ពលរដ្ឋវៀតណាម។
នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រីឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំ លោកស្នងការរងពាក់ព័ន្ធ កម្លាំងប្រចាំច្រកទ្វារអន្តរជាតិជ្រៃធំ និងនគរបាលវរ៦០៥ ចុះត្រួតពិនិត្យតំបន់ព្រំដែនអន្តរជាតិជ្រៃធំ។
សូមបញ្ជាក់ថា៖ លោកឧត្តមសេនីយ៍ត្រីឈឿន សុចិត្ត តែងផ្សាភ្ជាប់ទំនាក់ទំនងល្អជាមួយថ្នាក់ដឹកនាំ មន្ត្រីក្រោមឱវាទ ក្នុងស្មារតីទទួលខុសត្រូវ សហការ សាមគ្គីផ្ទៃក្នុង យល់ពីសុខទុក្ខ ការបំពេញ តួនាទីភារកិច្ចមន្ត្រីរបស់ខ្លួន ក្នុងមនោសញ្ចេតនាជិតស្និទ តែមុឺងម៉ាត់ ជម្រុញអោយអនុវត្តនូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ការពារ បម្រើ ប្រជាពលរដ្ឋតាមមូលដ្ឋាន អោយបានល្អ ដើម្បីសេចក្តីសុខសាន្ត ស្របតាមយន្តការពិតប្រាកដ ដែលប្រទេសជាតិយើង មានសន្តិភាព៕

ដោយ៖ ស្អាង ជ័យ


ចែករំលែក៖