ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងចរន្តអគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងនៅខណ្ឌឬស្សីកែវ

ចែករំលែក៖

ភ្នំពេញ៖ឆ្លងចរន្តអគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងសង់អំពីថ្មក្រោមឈើលើអស់ស្ទើរទាំងស្រុង។

ហេតុការណ៍នេះបានកើតឡើនៅម៉ោង៥ល្ងាច ថ្ងៃទី១៩ ខែមិនា ឆ្នាំ២០២០ ចំណុចផ្ទះ៥៨៧ផ្លូវ៩៩R ក្រុមទី៨ភូមិទួលសងែ្កសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវបានឲ្យដឹងថា មា្ចស់ផ្ទះដែលត្រូវអគ្គីភ័យឆាបឆេះមានឈ្មោះគុជ ហ៊ុចភេទប្រុសអាយុ៧៦ឆាំ្នជនជាតិខែ្មរ មុខរបរនៅផ្ទះ ។
លោកអធិការបានឲ្យដឹងទៀតថា អគ្គីភ័យនេះ
ឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន០១ខ្នងផ្ទៈ ប្រភេទសំណង់ផ្ទះថ្មក្រោមឈើលើប្រក់សង័្កសី ទំហំ(០៨ម៉ែត្រ x ១៦ម៉ែត្រ )ហើយសម្ភារខូចខាតផ្ទះអស់០១ខ្នងប្រហែល៧០ភាគរយនិងសំភារះប្រើសប្រាស់អស់ទាំងស្រុងចំពោះ មូលហេតុគឺបណ្តាលមកពីឆ្លងចរន្តអគិ្គសនី។

ប្រតិបត្តិការនេះប្រេីប្រាស់រថយន្តពន្លត់អគី្គភ័យចំនួន១២គ្រឿង រថយន្តសាលាខណ្ឧ ឬស្សីកែវ ០១គ្រឿង រថយន្តស្នងការក្រុងចំនួន០៩គ្រឿង រថយន្តអគ្គស្នងការចំនួន០២គ្រឿងអគ្គីភ័យខាងលេីមិនបណ្តាលអោយគ្រោះថា្នក់ដល់ប្រជាពលរដ្ឋឡើយ អគ្គីភ័យនេះបានរលត់ទៅវិញនៅម៉ោង៥:៤៥នាទី ល្ងាចថ្ងៃដដែល៕ជ្រោយពេជ្រ


ចែករំលែក៖