ព័ត៌មានទាន់ហេតុការណ៍៖

ទឹកនោមគោ លាមកគោនៅឥណ្ឌាឡើងថ្លៃ ដោយយល់ថាផឹកទៅអាចទប់ស្កាត់ឆ្លងកូវីដ-១៩

ចែករំលែក៖

ទឹកនោមគោ និងលាមកគោនៅក្នុងប្រទេសឥណ្ឌាឡើងថ្លៃដោយសាកូវីដ-១៩ ។ ឥណ្ឌាមានពលរដ្ឋ​ដល់ទៅ​១,៣ពាន់លាននាក់ ​ភាគច្រើនកាន់សាសនាហិណ្ឌូ​ ដោយចាត់ទុកសត្វគោជា​សត្វទេព ជាសត្វដ៏ស័គ្គសិទ្ធិ ។ មិនតែប៉ុណ្ណោះ​សាសនិកហិណ្ឌូបានជឿថា ទឹកនោមគោអាចព្យាបាលជំងឺគ្រប់ប្រភេទ ទាំងសន្លាក់ដៃ ជើ និងអាចការពារបានជំងឺមហារីក​ទឹកនោមផ្អែកទៀតផង​។
នៅពេលនោះទឹកនោមគោស្រាប់តែឡើងថ្លៃ ដោយលក់ក្នុងតម្លៃ ៥០០រ៉ូប៊ី ក្នុងមួយលិត្រ ចំណែកលាមកគោ​៤០០ រ៉ូប៊ី​ក្នុង១គីឡូក្រាម​។ អ្នកចិញ្ចឹមគោនៅឥណ្ឌា ត្រូវប៉ាន់ហើយ​រដូវកាលកូវីដ-១៩នេះ។
ប៉ុន្តែ ក៏មានបញ្ហាមួយចំនួនកើតឡើងផងដែរ​ក្រោយ សកម្មជនគណបក្សកាន់អំណាចឥណ្ឌា ត្រូវបានចាប់ខ្លួន ក្រោយរៀបចំពិធីផឹកទឹកនោមគោ ទប់ស្កាត់ឆ្លងកូវីដ-១៩​ ដោយរងការចោទប្រកាន់ថាបានបង្ខំឲ្យសមាជិកស្ម័គចិត្ត​ផឹកទឹកនោមគោ ទៀតផង​។
សារព័ត៌មាន​ AFP ​បានផ្សាយ មន្ត្រីខាងលើបានបង្ខំឲ្យ បុគ្គលិកស្ម័គចិត្តផឹកទឹកនោមគោ​ ហើយធ្លាក់ខ្លួនឈឺ ក៏បានសម្រេចប្តឹងប៉ូលិសតែម្តង ។
ប្រធានសាខាគណបក្សកាន់អំណាចលោក​ Dilip Ghosh ឥណ្ឌា ​នៅក្នុងរដ្ឋ Bengal ​បានបញ្ជាក់ថា​​ ការចាប់ខ្លួន លោក Naraya Chatterjee​ជាសកម្មជនគណបក្សកាន់អំណាច​ ជារឿងមិនសមហេតុផល​។ លោក​បានបញ្ជាក់ថា​« ឥណ្ឌាជាប្រទេសប្រជាធិបតេយ្យ ​មនុស្សគ្រប់រូបមានសិទ្ធ បង្ហាញពីទស្សនរបស់ខ្លួន មានជំនឿក្នុងការរៀបចំពិធីផ្សេងៗ​ដោយមិនមានការបង្ខំឡើយ។ ប៉ុន្តែយើងមិនដឹងថា បុគ្គលិកស្ម័គចិត្តនោះ​ត្រូវបង្ខំឲ្យផឹកឬយ៉ាងណានោះឡើយ។
កាលពីដើមខែមីនានេះ មេដឹកនាំរដ្ឋ Assam ​បាននិយាយទៅកាន់តំណាងរាស្ត្រថា លាមកគោ​ឬទឹកនោះគោ​អាចការពារជំងឺកូវីដ-១៩។ កាលពីសប្តាហ៍កន្លងមក សាសនិកហិណ្ឌូ​បាននាំគ្នាធ្វើពិធីជប់លៀង នៅរដ្ឋធានីញូវដេលី ដោយមានពិធីផឹកទឹកនោមគោផងដែរ៕


ចែករំលែក៖