ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាល រកឃើញវីរុសកូវីដ១៩ ដល់១០ករណីបន្ថែមទៀត កើនដល់៤៧នាក់ សម្រាប់ថ្ងៃទី១៩ មីនានេះ

ចែករំលែក៖

ភ្នំពេញ៖ បើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានប្រកាសមុននេះបន្តិចបានឱ្យដឹងថា៖ នៅយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ (COVID-19) ថ្មីចំនួន១០នាក់បន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសកម្ពុជា បានកើនដល់៤៧នាក់។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា៖ ករណីថ្មីនេះ មានជនជាតិខ្មែរចំនួន៤នាក់ ដែលវិលត្រឡប់ពីម៉ាឡេស៉ី និង៦នាក់ទៀតជាជនជាតិម៉ាឡេស៊ី។
ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលទាំងស្រុង៖


ចែករំលែក៖