ព័ត៌មានទាន់ហេតុការណ៍៖

លួចម៉ូតូមិនបានសម្រេចពលរដ្ឋមកទាន់ចាប់បានម្នាក់ខណះបក្សពួកម្នាក់ទៀតគេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ ៖  ជនសង្ស័យម្នាក់ត្រូវប្រជាពលរដ្ឋវាយទ្រោមខ្លួនចាប់ក្របួចឲ្យសមត្ថកិច្ចចំណែកបក្សពួកម្នាក់ទៀតគេខ្លួនបាត់។
ហេតុការណ៍​នេះបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ នៅចំណុចភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យ ឈ្មោះ ផាត់ អឿន​ ភេទប្រុសអាយុ ២២ឆ្នាំ  មានទីលំនៅ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។
ជនរងគ្រោះមានឈ្មោះ មុំ ស្រីកា ភេទស្រី អាយុ៤០ឆ្នាំ លក់ដូរ រស់នៅផ្ទះកើតហេតុ ។
ម៉ូតូដែលជនសង្ស័យលួចម៉ាកZOOMER ពណ៌ក្រហម បាត់ដំបង 1AG-6682 ។
តាមប្រភពព័ត័មានបានឱ្យដឹងថានៅមុនកើតហេតុជនរងគ្រោះបានទុកម៉ូតូនៅខាងក្នុងផ្ទះរបស់ខ្លួនលុះមកដល់វេលាកេីតហេតុស្រាប់តែមាន ជនសង្ស័យ២នាក់ ជិះម៉ូតូម៉ាកBeat មួយគ្រឿងមិនចាំស្លាកលេខឌុបគ្នាមកធ្វើសកម្មភាពលួចម៉ូតូខណះកំពុងធ្វេីសកម្មភាពស្រាប់តែម្ចាស់ងើបចេញមកទាន់ ស្រែកចោរៗជួយចាប់ចោរ ផ្អើលពលរដ្ឋចេញមកជួយចាប់បានម្នាក់វាយទ្រោមខ្លួន ចំណែកម្នាក់ទៀតជិះម៉ូតូគេចបាត់ ។
ក្រោយពីឃាតខ្លួនបានប្រជាពលរដ្ឋនាំគ្នាស្វាគមន៍មួយដៃមួយជើង រួចទើបប្រគល់ជូនសមត្ថកិច្ចចាត់ការតាមនិតិវិធី៕សុខាសែនជ័យ​

ចែករំលែក៖