ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវប្រជាពលរដ្ ឋវាយទ្រោមខ្លួនចាប់ក្របួចឲ្យសមត្ថកិច្ចចំណែកបក្សពួកម្នាក់ ទៀតគេខ្លួនបាត់។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើ ល កាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ នៅចំណុចភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យ ឈ្មោះ ផាត់ អឿន ភេទប្រុសអាយុ ២២ឆ្នាំ មានទីលំនៅ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។
ជនរងគ្រោះមានឈ្មោះ មុំ ស្រីកា ភេទស្រី អាយុ៤០ឆ្នាំ លក់ដូរ រស់នៅផ្ទះកើតហេតុ ។
ម៉ូតូដែលជនសង្ស័យលួចម៉ាកZOOMER ពណ៌ក្រហម បាត់ដំបង 1AG-6682 ។
តាមប្រភពព័ត័មានបានឱ្យដឹងថានៅមុ នកើតហេតុជនរងគ្រោះបានទុកម៉ូតូនៅ ខាងក្នុងផ្ទះរបស់ខ្លួនលុះមកដល់ វេលាកេីតហេតុស្រាប់តែមាន ជនសង្ស័យ២នាក់ ជិះម៉ូតូម៉ាកBeat មួយគ្រឿងមិនចាំស្លាកលេខឌុបគ្នា មកធ្វើសកម្មភាពលួចម៉ូតូខណះកំពុ ងធ្វេីសកម្មភាពស្រាប់តែម្ចាស់ងើ បចេញមកទាន់ ស្រែកចោរៗជួយចាប់ចោរ ផ្អើលពលរដ្ឋចេញមកជួយចាប់បានម្នា ក់វាយទ្រោមខ្លួន ចំណែកម្នាក់ទៀតជិះម៉ូតូគេចបាត់ ។
ក្រោយពីឃាតខ្លួនបានប្រជាពលរដ្ឋនាំគ្នាស្វាគមន៍មួយដៃមួយជើង រួចទើបប្រគល់ជូនសមត្ថកិច្ចចាត់ ការតាមនិតិវិធី៕សុខាសែនជ័យ