ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមគ្រូពេទ្យមកពីប្រទេសចិនចុះផ្សព្វផ្សាយ និងអប់រំដល់ប្រជាពលរដ្ឋពីបញ្ហាCovid 19 នៅច្បារអំពៅ

ចែករំលែក៖

 

ភ្នំពេញ៖  អនុវត្តតាមគោលការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល លោកចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ រួមជាមួយក្រុមគ្រូពេទ្យមកពីប្រទេសចិន ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកច្បារអំពៅ បានចុះផ្សព្វផ្សាយនិងបញ្ជ្រាបការយល់ដឹងអំពីការឆ្លង និងវិធីបង្កាទប់ស្កាត់មេរោគ Covid 19 នៅក្នុងមូល ដ្ឋានខណ្ឌជាពិសេសនៅតំបន់ដែល មានប្រជាពលរដ្ឋទើបតែត្រឡប់ពីបរទេស ។
ការងារចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ដោយមានការចូលរួមពីគ្រូពេទ្យជំនាញមកពីប្រទេសចិន រួមជាមួយក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកផងដែរ ។
គោលដៅចំបងក្នុងការងារនេះគឺបញ្ជ្រាបការយល់ដឹងអំពីការឆ្លង និងវិធីបង្កាទប់ស្កាត់មេរោគ Covid 19 និងវិធីការពារសុខភាពក្នុងការរស់នៅប្រចាំថ្ងៃ ត្រូវមានអនាម័យ ។ ក្នុងនោះរដ្ឋបាលខណ្ឌ ក៏បានប្រើប្រាស់ឧបករណ៍ឧឃោសនស័ព្ទ និងបិទខិតប័ណ្ណផ្សព្វផ្សាយស្ដីពីវិធីបង្ការនៅតាមភូមិ និងផ្សព្វផ្សាយពីវីធីបង្ការ ការពារ និងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ តាមភូមិសាស្ត្រសង្កាត់ទាំង៨ ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ រាជធានីភ្នំពេញផងដែរ៕សណ្តោស


ចែករំលែក៖