ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន អំពាវនាវដល់ពលរដ្ឋ ប្រុងប្រយ័ត្ន បង្ការ ទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន សូមធ្វើការអំពាវនាវដល់ពលរដ្ឋខ្មែរទាំងអស់ដែលកំពុងស្នាក់នៅប្រទេសជប៉ុនសូមបង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ ជាពិសេសពេលធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយទៀត ប្រកាន់ខ្ជាប់នូវអនាម័យល្អ ដើម្បីបង្ការ ទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩។
បើយោងតាមសេចក្តីជូនដំណឹងរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុនបានបញ្ជាក់ថា រដ្ឋបាលក្រុងតូក្យូស្នើជៀសវាងការជួបជុំគ្នាមិនបាច់នៅទីសាធារណ: រហូតដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ ធ្វើការពីផ្ទះកាន់តែច្រើន បើអាចធ្វើបាន និងសូមជៀសវាងទៅទទួលទានអាហារនៅភោជនីយដ្ឋាន៕ សុខខេមរា


ចែករំលែក៖