ភ្នំពេញ៖ នៅថ្ងៃទី៣០ខែមីនា យន្តហោះមួយគ្រឿងបានវិលត្រឡប់ទៅកាន់ទីក្រុងញូវយ៉កវិញ ដោយបានដឹក សម្ភារៈ បរិក្ខាពេទ្យ ជាច្រើន។ នេះជាទំនិញលើកដំបូងដែលបានបញ្ជូនទៅអាមេរិក ហើយការបញ្ជូននឹងបន្តទៀតក្នុងរយៈពេល៣០ថ្ងៃ ។
យន្តហោះពាណិជ្ជកម្មបានចុះចតនៅអាកាសយានដ្ឋាន John F . Kennedy ដោយនាំទៅជាមួយនៅ សំលៀកបំពាក់ពេទ្យ ស្រោមដៃ ម៉ាស់ ដើម្បីចែកចាយនៅរដ្ឋញូវយ៉ក ញូវជេស៊ី និងខននិកធីខាត់ (connecticut )
តំណាងក្រុមហ៊ុនអាមេរិកនៅក្រៅប្រទេស ដូចជាMcKesson Corp, Cardinal, Owens & Minor, ជាអ្នកប្រមូលទិញសម្ភារៈ បរិក្ខាទាំងនោះ។
បច្ចុប្បន្នក្រុមគ្រូពេទ្យនៅក្នុងទឹកដីអាមេរិក បានត្អូញត្អែ ពីស្ថានភាពខ្វះ សម្ភារៈការពារ ពេលធ្វើការ។ សម្ភារៈដែលបាននាំចូលទៅអាមេរិក នាថ្ងៃនេះមាន ម៉ាស់ N-95 មាន១៣០ពាន់ម៉ាស់ ម៉ាស់ធម្មតាមានជិត២លាន និងស្រោមដៃ ជាង ១០លានស្រោមដៃ និងឧបករណ៍វាស់កម្តៅ ប្រមាណ៧ម៉ឺនគ្រឿង។
យន្តហោះខាងលើដឹកជញ្ជូន សម្ភារៈ បរិក្ខាពីទីក្រុងសៀងហៃប្រទេសចិន ហើយអាមេរិកនិងមានការដឹកជញ្ជូនប្រមាណ២០ជើងទៀតតាមយន្តហោះនៅខែមេសាខាងមុខ។ ជាមួយគ្នានេះអាមេរិកក៏មានគម្រោងទិញម៉ាស់ ពីប្រទេសវៀតណាមផងដែរ៕ដោយ៖ ធីរីណា