ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកបញ្ជូនយន្តហោះមកប្រមូលទិញ​ សម្ភារៈ សុខាភិបាលពីអាស៊ី សម្រាប់ទប់ស្កាត់កូវីដ-១៩

ចែករំលែក៖

 

ភ្នំពេញ៖ នៅថ្ងៃទី​៣០ខែមីនា យន្តហោះមួយគ្រឿងបានវិលត្រឡប់ទៅកាន់ទីក្រុងញូវយ៉កវិញ ដោយបានដឹក សម្ភារៈ បរិក្ខាពេទ្យ ជាច្រើន។ នេះជាទំនិញលើកដំបូងដែលបានបញ្ជូនទៅអាមេរិក ហើយការបញ្ជូននឹងបន្តទៀតក្នុងរយៈពេល​៣០ថ្ងៃ ។
យន្តហោះពាណិជ្ជកម្ម​បានចុះចតនៅអាកាសយានដ្ឋាន​ John F . Kennedy ដោយនាំទៅជាមួយនៅ សំលៀកបំពាក់ពេទ្យ ស្រោមដៃ ម៉ាស់ ដើម្បីចែកចាយនៅរដ្ឋញូវយ៉ក ញូវជេស៊ី និងខននិកធីខាត់ (connecticut )
តំណាងក្រុមហ៊ុនអាមេរិក​នៅក្រៅប្រទេស ដូចជា​McKesson Corp, Cardinal, Owens & Minor, ជាអ្នកប្រមូលទិញសម្ភារៈ បរិក្ខាទាំងនោះ​។
បច្ចុប្បន្ន​ក្រុមគ្រូពេទ្យនៅក្នុងទឹកដីអាមេរិក​ បានត្អូញត្អែ​ ពីស្ថានភាពខ្វះ សម្ភារៈការពារ ពេលធ្វើការ​។ សម្ភារៈដែលបាននាំចូលទៅអាមេរិក នាថ្ងៃនេះមាន ម៉ាស់​ N-95 មាន​១៣០ពាន់ម៉ាស់ ​ ម៉ាស់ធម្មតាមានជិត​២លាន​​ និងស្រោមដៃ ជាង ១០លានស្រោមដៃ និងឧបករណ៍​វាស់កម្តៅ ប្រមាណ​៧ម៉ឺនគ្រឿង។
យន្តហោះខាងលើដឹកជញ្ជូន​ សម្ភារៈ បរិក្ខាពីទីក្រុងសៀងហៃប្រទេសចិន​ ហើយអាមេរិកនិងមានការដឹកជញ្ជូនប្រមាណ​២០ជើងទៀតតាមយន្តហោះនៅខែមេសាខាងមុខ​។ ជាមួយគ្នានេះ​អាមេរិកក៏មានគម្រោងទិញម៉ាស់ ពីប្រទេសវៀតណាមផងដែរ​៕ដោយ៖ ធីរីណា


ចែករំលែក៖