ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខណ្ឌឫស្សីកែវអំពាវនាវអោយព្រះសង្ឃពេលទេសនាឬសូត្រមន្តត្រូវជួយណែនាំប្រាប់ពុទ្ធបរិសទ្ទ័អំពីការការពារជំងឺកូវីដ-១៩មុនគេ

ចែករំលែក៖

ភ្នំពេញ ៖ លោកជាពិសី អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវបានធ្វើការអំពាវនាវអោយព្រះសង្ឃទាំងអស់ពេលគេនិមន្តចូលក្នុងពិធីបុណ្យផ្សេងៗហើយនៅពេលទេសនាឬសូត្រមន្តត្រូវជួយណែនាំប្រាប់ពុទ្ធបរិសទ្ទ័អំពីការការពារជំងឺកូវីដ-១៩មុនគេ រួចចាំទេសនាពីធម៌វិន័យ ព្រោះជំងឺដ៏កាចសាហាវមួយនេះកំពុងរីករាលដាលនៅលើពិភពលោកគួអោយព្រួយបារម្ភ ។

លោកអភិបាល បានមានប្រសាសន៍បែបនេះកាលពីរសៀលថ្ងៃទី៣០ខែមិនាឆ្នាំ២០២០នៅវត្តញាណរង្សី ស្ថិតនៅក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ ខណៈសាលាអនុគណខណ្ឌឫស្សីកែវរៀបចំធ្វើពិធីយកអំណោយប្រគល់ជូនអនុសាខាកាកបាទក្រហមខណ្ឌឬស្សីកែវ។

លោកបន្តថា សាលាអនុគណខណ្ឌឫស្សីកែវក៏ដូចអនុសាខា សហគមន៍វត្តនានាតាមរយះសហគមន៍មូលនិធិនគរកាយវត្តព្រះពុទ្ធសាសនាកម្ពុជា តែងតែស្វះស្វែងរកអំណោយ យកមកឧបត្ថម្ភជូនអនុសាខាកាកបាទក្រហមខណ្ឌឬស្សីកែវ ជានិច្ចដើម្បីយកទៅចែកជូនជនងាយរងគ្រោះនៅក្នុងមូលដ្ឋានបន្ត ។

ជាមួយគ្នានោះ លោកជាពិសី អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវបានធ្វើការអំពាវនាវអោយព្រះសង្ឃទាំងអស់ពេលគេនិមន្តចូលក្នុងពិធីបុណ្យផ្សេងៗហើយនៅពេលទេសនាឬសូត្រមន្តត្រូវជួយណែនាំប្រាប់ពុទ្ធបរិសទ្ទ័អំពីការការពារជំងឺកូវីដ-១៩មុនគេ រួចចាំទេសនាពីធម៌វិន័យ ព្រោះជំងឺដ៏កាចសាហាវមួយនេះកំពុងរីករាលដាលនៅលើពិភពលោកគួអោយព្រួយបារម្ភ ។

រួមមានគ្រឿងឧបភោគបរិភោគមួយចំនួនធំ និងថវិកាចំនួន៣.០០០.០០០រៀល ហើយជាមួយគ្នានោះមានអំណោយជាថវិកាចែកជួនក្រុមជាងសាងសង់សាលាឆាន់ចំនួន១៦នាក់ក្នុងម្នាក់ៗ១០មុឺរៀលផងដែរ ។
ពិធីនេះមានការអញ្ជើញនិមន្តចូលរួម លោកជា ពិសី អភិបាលខណ្ឌឬស្សីកែវ និងព្រះតេជគុណ ព្រះមង្គលរក្ខិត បណ្ឌិត សុវណ្ណជោតិ ខឹម សម្បត្តិ ព្រះប្រធានសហគមន៍មូលនិធិនគរកាយវត្តព្រះពុទ្ធសាសនាកម្ពុជានិងព្រះចៅអធិការវត្តទាំង៥ព្រមទាំងក្រុមការងារ មួយចំនួន។
នាឱកាសនោះដែរ លោកជា ពិសី ក៏បានកោតសរសើរដល់ព្រះតេជគុណ ខឹម សម្បត្តិ ផងដែរដោយសារតែព្រះអង្គបានជួយជ្រោមជ្រែងនាំយកអំណោយមកចែកជូនប្រជាពលរដ្ឋដែលងាយរងគ្រោះ ក្នុងពេលដែលសាលាខណ្ឌកំពុងតែខ្វះខាតនូវអំណោយទាំងនេះ ។
លោកអភិបាលខណ្ឌបន្តថា ក្នុងនាមលោកជាអាជ្ញាធរមូល ដ្ឋានក៏ដូចជាអនុសាខាកាកបាទក្រហមខណ្ឌឬស្សីកែវ និងនាំយកអំណោយទាំងនេះទៅចែកជូនដល់ដៃបងប្អូនទីទល់ក្រ ចាស់ជរា និងប្រជាពលរដ្ឋងាយរងគ្រោះផ្សេងៗដល់ដៃបងប្អូនប្រជាពលរដ្ឋទាំងនោះមិនឱ្យបាត់មួយរៀលណាឡើយ ។
នាឱកាសនោះដែរ ព្រះតេជគុណ ព្រះមង្គលរក្ខិត សុវណ្ណជោតិ បណ្ឌិត ខឹម សម្បត្តិ ព្រះប្រធានសហគមន៍មូលនិធិនគរកាយវត្តព្រះពុទ្ធសាសនាកម្ពុជាបានមានសង្ឃដិការថា អំណោយដែលប្រគល់នៅពេលនេះគឺសម្រាប់ជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះក៏ដូចជាជួយរំលែកទុក្ខលំបាកនិងការខ្វះខាតផ្សេងៗ ផងដែរខណៈដែលជំងឺកូវីដ-១៩ កំពុងរាត្បាតនេះ ៕ដោយ៖  អរុណរះ


ចែករំលែក៖