ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ ព្រះករុណាជាអម្ចាស់ជីវីតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ស្តេចយាង គង់ប្រថាប់ពិនិត្យ និងព្យាបាលព្រះរាជសុខភាពនៅប៉េកាំង

ចែករំលែក៖

ភ្នំពេញ៖ នាវេលាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ ព្រះករុណាជាអម្ចាស់ជីវីតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យស្តេចយាងតាមព្រះរាជទីនាំងយន្តហោះពិសេសចាកចេញទៅកាន់រដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីស្តេចគង់ប្រថាប់ពិនិត្យ និងព្យាបាលព្រះរាជសុខភាព ។ ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនោះក៏មានការយាង និងអញ្ជើញថ្វាយព្រះរាជដំណើរដោយ ព្រះរាជវង្សានុវង្ស ព្រមទាំងឥស្សរជនជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលជាច្រើនរូបផងដែរ។ ពីថ្នាក់ដឹកនាំស្ថាប័នព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល

សូម​ថ្វាយ​ព្រះ​ពរ​ ព្រះ​អង្គ​ទាំង​ទ្វេ​ 🙏💐❤️️


ចែករំលែក៖