ខេត្តពោធិ៍សាត់៖ មន្ត្រីជំនាញសង្កាត់រដ្ឋបាលព្រៃ ឈើលាចប្រាប់ថា ព្រឹកមិញ ថ្ងៃពុធ ៩កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ នេះ កម្លាំងសហការបានសម្រេចដុតកម្ទេ ចមធ្យោបាយជាវត្ថុតាង រថយន្តកែច្នៃ(បាកុង)ចំនួន ២គ្រឿង ។
មន្រ្តីខាងលៀបន្តថា ករណីបង្រ្កាប និងធ្វើការដកហូតមធ្យោបាយជាវត្ថុ តាង រថយន្តម៉ាក រ៉េវ(បាកុង)កែច្នៃ ដែលគេឃើញថាសម្រាប់បំរើបទល្មើ សធនធានធម្មជាតិ(ព្រៃឈើ) បានដុតកម្ទេចនៅសង្កាត់រដ្ឋបាលព្រៃឈើលាច ស្ថិតក្នួងក្សត្របុរី ឃុំសន្ទៃ្រ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
មន្ត្រីដដែលបន្តទៀតថា មធ្យោបាយជាវត្ថុតាងបំរើបទល្មើ សព្រៃឈើត្រូវបានដុតកម្ទេចខាងលើ កម្លាំងសហការស្រាវជ្រាវ និងបង្រ្កាបកាលពីប៉ុន្មានថ្ងៃមុ នកន្លងមកនេះ ដែលសង្ស័យក្រុមឈ្មួញ និងជនប្រព្រិត្តទុកដើម្បីបន្តសកម្មភាព ៕ បុឹម ពិន