ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៥ខែមេសាឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ទោ អុឹង ចាន់តារ៉ា និង លោក ឧត្តមសេនីយ៍ទោ សុត រតនះនិងភរិយា រួមនិងលោក វរសេនីយ៍ទោ ឈិន ជីវន្ត ,អនុសេនីយឯក ឃួន សុភក្រ្ត័ដាណា និងក្រុមការងារបានចុះផ្ដល់ ជាមួយ អង្ករ, មី, ត្រីខ ចែកជូនប្រជាពលរដ្ឋក្រីក្រ នៅលេីគំនរសំរាម នៅក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោក ឧត្តមសេនីយ៍ទោ សុត រតនះ បានលើកឡើងថា៖ កុំចាំហៅពួកគាត់អោយមកចូលរួមប្រជុំ តែសូមទៅកាន់ទីកន្លែងដែលពួកគាត់រស់នៅតែម្តង ជាពិសេសក្នុងស្ថានភាពដែលយើងទាំងអស់គ្នាកំពុងតែប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីឌ-១៩ នៅពេលនេះ។
ដើម្បីសុវត្ថិភាពសុខភាពផ្ទាល់ខ្លួន និងសម្រាប់គ្រួសារ សូមបងប្អូនប្រជាពលរដ្ឋសហការជាមួយមន្ទីរសុខាភិបាល។ ក្នុងករណីមានការសង្ស័យ ហើយត្រូវការពិភាក្សាប្រឹក្សាយោបល់ សូមខលមកលេខ ១១៥ ជាបន្ទាន់៕ដោយ៖ ស រស្មី