លិខិតអនឡាញមួយច្បាប់ស្នើប្រធានអង្គការសុខភាពពិភពលោកWHO លោក Tedros Adhanom Ghebreyesus លាលែងចេញពីតំណែង ដោយសារតែ លោកមិនអាចដោះស្រាយវិបត្តិពាក់ព័ន្ធការឆ្លងរាលកូវីដ-១៩ ដល់២២១ប្រទេសនិងដែនដីនៅលើពិភពលោក ។ លិខិតខាងលើទទួលបាន ការគាំទ្រចុះហត្ថលេខា ពីពលរដ្ឋជិត៦សែននាក់ហើយ។ សំណើខាងលើ បានបង្ហោះនៅលើ គេហទំព័រ Change.Org មានទីតាំងនៅអាមេរិក។ នៅក្នុងលិខិត បានបញ្ជាក់យ៉ាងច្បាស់ថា លោក Ghebreyesus មិនសមនឹងដំណែងជាប្រធាន WHO នោះឡើយ ដោយសាតែការឆ្លងរាលដាលកូវីដ-១៩ កាន់តែខ្លាំងនៅលើពិភពលោក ។ ការឆ្លងរាលដាលកើនឡើងដោយសារតែការវាយតម្លៃទាបចំពោះស្ថានភាព របស់ប្រធានWHO ទៅលើការឆ្លងរាលដាល កូវីដ-១៩។ នៅក្នុងលិខិត ក៏បានបញ្ជាក់ផងដែរថា «មនុស្សជាច្រើន បង្ហាញការខកចិត្តយ៉ាងខ្លាំង ដោយសារតែទុកចិត្ត និងជឿជាក់ទៅលើអង្គការWHO។ មកទល់ពេលនេះ ប្រធានWHO មិនទាន់មានប្រតិកម្មអ្វីជុំវិញ លិខិតស្នើឲ្យលោកលាលែងចេញពីតំណែងនៅឡើយទេ៕ ដោយ៖ ធីរីណា