ព័ត៌មានទាន់ហេតុការណ៍៖

អង់គ្លេសដោះលែងអ្នកទោស៤ពាន់នាក់ទប់ស្កាត់ឆ្លងរាលដាលកូវីដ-១៩

ចែករំលែក៖

អង់គ្លេស៖ ចំនួនអ្នកឆ្លង និងស្លាប់ដោយកូវីដ-១៩ បានកើនឡើងខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ បង្ខំឲ្យ រដ្ឋាភិបាលទីក្រុងឡុងដុងសម្រេចដោះលែងអ្នកទោស៤ពាន់នាក់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល។
ក្នុងរយៈពេល២៤ម៉ោង ក្នុងថ្ងៃទី៤ខែមេសា អង់គ្លេស មានអ្នកស្លាប់ ដោយកូវីដ-១៩ កើនឡើងដល់ទៅ ៧០៨នាក់ ធ្វើឲ្យចំនួនអ្នកស្លាប់ក្នុងប្រទេសនេះកើនឡើងដល់ទៅជាង៤៣០០នាក់ និងឆ្លងរាលដាល ជាង ៤១៩០០នាក់។
នៅក្នុងសន្និសីទកាសែតកាលពីថ្ងៃទី ៤ខែមេសា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អង់គ្លេស លោក Michael Gove បានបញ្ជាក់ថា ក្រៅពីពលរដ្ឋ នៅមានបុគ្គលិកពេទ្យ ៧នាក់បានស្លាប់ដោយកូវីដ-១៩ ។
កត្តាទាំងនោះហើយបានជារដ្ឋាភិបាលសម្រេចដោះលែងអ្នកទោស៤ពាន់នាក់ ប៉ុន្តែចំពោះតែអ្នកទោសដែលមានបទល្មើសស្រាលតែប៉ុណ្ណោះ ។ ចំណែកអ្នកទោសធ្ងន់មិនត្រូវបានដោះលែងនោះឡើយ ។កន្លងមកក៏មានប្រទេសជាច្រើន បានសម្រេច ដោះលែងអ្នកទោស ដើម្បីកំឲ្យចង្អៀត អាចបង្កឲ្យមានការឆ្លងរាលដាលកូវីដ-១៩។ជាមួយគ្នានោះដែរ ក៏បានកាត់បន្ថយឲ្យសាច់ញាតិអ្នកទោសទៅសួរសុខទុក្ខផងដែរ៕ដោយ៖ ធី រីណា


ចែករំលែក៖