ភ្នំពេញ៖ ក្រសួងយុត្តិធម៌ នាថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសដាក់ឱ្យប្រើសាកល្បងនូវគេហទំព័រ (Website) ថ្មីរបស់ខ្លួន ដែលមាន Link ឬតំណភ្ជាប់ http://www.moj.gov.kh ដើម្បីផ្សព្វផ្សាយព័ត៌មានក្នុងវិស័យយុត្តិធម៌ឲ្យកាន់តែទូលំទូលាយបន្ថែមទៀត។
តាមរយៈនៃគេហទំព័រ (Website) ថ្មីរបស់ខ្លួន ដែលមាន Link ឬតំណភ្ជាប់ http://www.moj.gov.kh នេះអាចធ្វើអោយមជ្ឈដ្ឋានទូទៅប្រជាពលរដ្ឋ មន្ត្រីរាជ កងកម្លាំង ពិសេសអ្នករងគ្រោះដោយអំពើអយុត្តិធម៌ពិតៗ មានឱកាស Comment ចូល ផ្តល់ជាចំងល់ បង្ហាញពីភាពរងគ្រោះ បញ្ជាក់ពីអត្តសញ្ញាណមន្ត្រីតុលាការពុករលួយ អ្នកអន្តរាគមន៍ លើស្ថាប័នតុលាការនេះជាដើម៕ សិ លា