ភ្នំពេញ៖ ថ្ងៃនេះក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសនូវដំណឹងល្អដល់ប្រជាពលរដ្ឋបន្តទៀតថា អ្នកជំងឺកូវីដ១៩ បានជាសះស្បើយរហូតដល់ ៦នាក់ថ្មីទៀត ធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុបកើនឡើងរហូតដល់៦៨នាក់ និងរកឃើញករណីឆ្លងថ្មីម្នាក់ និងលាប់ជំងឹកូវីដឡើងវិញម្នាក់និងពុំមានអ្នកជម្ងឺស្លាប់ឡើយ ។ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដធ្លាក់ចុះមកត្រឹមចំនួន៥០នាក់ នៃអ្នកឆ្លងសរុប១១៨នាក់។ បើគិតត្រឹមព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០នេះ។ សហការី