ព័ត៌មានទាន់ហេតុការណ៍៖

ភ្លៀងកក់ខែមួយមេធំធ្វើឲ្យរលំផ្ទះនិងមនុស្សស្លាប់២នាក់ដោយរន្ទះបាញ់ងាប់គោ២ក្បាលនិងរងរបួសធ្ងន់២នាក់នៅស្រុកស្វាយទាប

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ប្ដីប្រពន្ធ២នាក់ខណះកំពុងជិះម៉ូតូចេញពីធ្វើការត្រលប់មកផ្ទះដោយមានភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់បណ្តាលអោយរន្ទះបាញ់ចំបណ្ដាលអោយស្លាប់នឹងកន្លែងក្នុងសង្កាត់ប្រាសាទនិងងាប់គោ២ក្បាលនៅក្រុងបាវិតនិងដួល និងប៉ើងដំបូលផ្ទះ៣ខ្នងនិងរងរបួសធ្ងន់មនុស្ស២នាក់នៅស្រុកស្វាយទាប។
ហេតុការណ៏នេះបានកើតឡើងពីវេលាម៉ោង២និង៣០នាទីរហូតដល់ម៉ោង៥និង៣០នាទីស្ថិតក្នុងភូមិព្រៃទទឹង ឃុំសំបួរ ស្រុកស្វាយទាប និងក្នុងភូមិសង្កាត់ប្រាសាទនិងភូមិកណ្ដាលក្រុងបាវិត។
យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតជនរងគ្រោះប្ដីប្រពន្ធដែលស្លាប់មានឈ្មោះ ខាន់ ណាក់ និងឈ្មោះ ព្រាប សាទ រស់ក្នុងភូមិប្រាសាទសង្កាត់ប្រាសាទក្រុងបាវិត។
ចំណែកសត្វគោដែលត្រូវរន្ទះបាញ់ងាប់ចំនួន២ក្បាលដែលមានម្ចាស់ឈ្មោះ ភុក រស់នៅភូមិកណ្ដាលក្រុងបាវិត។
យោងតាមសមត្ថកិច្ចបានអោយដឹងថា៖នៅវេលាកើតហេតុខាងនៅស្រុកស្វាយទាបក៏ដូចជាតាមបណ្តាស្រុកនានាក្នុងខេត្តស្វាយរៀងគឺមានភ្លៀងកក់ខែផ្ទៃមេឃខ្មៅលាយឡំនិងខ្យល់បក់ខ្លាំងៗក្នុងនោះបណ្តាលអោយផ្ទះរបស់បងប្អូនប្រជាពលរដ្ឋចំនួន៣ខ្នងផ្ទះនៅឃុំសំបួរដួលរលំរៀបដល់ដីនិងមនុស្ស២នាក់បានរងរបួសធ្ងន់ផងដែរ។
ប្រភពខាងលើបានបន្តទៀតថាម្ចាស់ផ្ទះដែលរងផលប៉ះពាល់ពីខ្យល់កន្ត្រាក់មានដូចខាងក្រោម ទី១ឈ្មោះ ហាយ សសាវ៉ាត ភេទស្រី​ អាយុ៤៧ឆ្នាំ មានសមាជិក០៣នាក់ ផ្ទះលេីកពីរខ្នង ដំបូលសង្ហ័សី ជញ្ជាំងសង្ហ័សី ខូចខាតសំភារៈមួយចំនួន។
ទី២ឈ្មោះ ចាន់ សុភា ភេទប្រុស អាយុ៣៥ឆ្នាំ មានសមាជិកប្រាំនាក់ ផ្ទះលេីក០១ខ្នង ដំបូលសង្ហ័សី ជញ្ជាំងសង្ហ័សី ខូចខាតសំភារៈប្រើប្រាស់មួយចំនួន។
ទី៣ឈ្មោះ ពេជ សាផាត ភេទប្រុសឆ្នាំ អាយុ២៥ឆ្នាំ មានសមាជិកចំនួន០៣នាក់ ផ្ទះទាម ដំបូលសង្ហ័សី ជញ្ជាំងសង្ហ័សី ខូចខាតសំភារៈប្រើប្រាស់មួយចំនួន។
ហើយជនរងគ្រោះក្នុងហេតុការណ៍នេះមានឈ្មោះទី១ឈ្មោះសុខ ឌឿក ភេទស្រី អាយុ៤២ រងរបួសធ្ងន់។
ទី២ឈ្មោះ សាំង ចន្ថា ភេទប្រុស អាយុ០៤ ឆ្នាំ រងរបួសធ្ងន់ត្រូវជាម្តាយនឹងកូនបង្កេីតរស់នៅស្ថិតក្នុងភូមិព្រៃទទឹងឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
ត្រូវបានបញ្ជួនមកព្យាបាលនៅពេទ្យបង្អែកស្រុកស្វាយទាបដើម្បីសង្រ្គោះផងដែរ។ យឹម សុថាន

ចែករំលែក៖