ព័ត៌មានទាន់ហេតុការណ៍៖

ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល សម្រាប់ឆ្នាំ២០២០ គ្រោងប្រារព្វនៅខេត្តកំពង់ធំ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្អាក

ចែករំលែក៖

ភ្នំពេញ៖ ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល សម្រាប់ឆ្នាំ២០២០ ដែលគ្រោងនឹងប្រារព្ធឡើងនៅខេត្តកំពង់ធំ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្អាក ដើម្បីចូលរួមទប់ស្កាត់និងការពារការរីករាលដាល នៃជំងឺឆ្លង កូវីដ-១៩ ។ នេះបើយោងតាមព្រះរាជតម្រិៈដ៏ខ្ពង់ខ្ពស់បំផុត នៃព្រះករុណាជាអម្ចាស់ជីវីតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គឈ្វេងយល់អំពីទុក្ខលំបាក នៃផលប៉ះពាល់ពីជំងឺរលោកផ្លូវដង្ហើម កូវីដ-១៩ដែលកំពុងរាតត្បាតនៅទូទាំងពិភពលោក ហើយព្រះរាជាណាចក្រកម្ពុជាយើង ក៏កំពុងរងផលប៉ះពាល់នេះដែរ។ ការបញ្ជាក់ខាងលើនេះ គឺដកស្រង់ពីប្រភព Facebook ផ្លូវការ Royal du Cambodge៕ សុខខេមរា

 


ចែករំលែក៖