ព័ត៌មានទាន់ហេតុការណ៍៖

គ្រញូង០៤ដើមត្រូវគេលួចកាប់ដោយជោគជ័យក្នុងតំបន់អង្គរ

ចែករំលែក៖

សៀមរាប៖ ឈើគ្រញូងចំនួន០៤ដើម ដែលដុះក្នុងតំបន់ឧទ្យានអង្គរត្រូវបានជនមិនស្គាល់មុខលួចកាប់យកទៅបាត់ដោយសុវត្ថិភាព គ្មានតំរុយអ្វីសោះ។

 សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងកាលពីរសៀលថ្ងៃទី១៦ខែមេសាឆ្នាំ២០២០ថា ដើមឈើគ្រញូងដែលត្រូវគេលួចកាប់ទាំង៤ដើមនេះ ដុះនៅក្នុងព្រៃឧទ្យានអង្គរ ស្ថិតភូមិក្រវ៉ាន់សង្កាត់នគរធំ ក្រុងសៀមរាប។

ទោះយ៉ាងណាជុំវិញហេតុការណ៍នេះ ក្រុមមន្រ្តីនៅមិនទាន់រកមុខ អ្នកប្រព្រឹត្តបទល្មើសឃើញនៅឡើយទេ។ ដោយគេគ្រាន់តែសន្និដ្ឋានថា ដើមឈើគ្រញូងនេះត្រូវជនសង្ស័យលួចកាប់ប្រហែល៥ថ្ងៃមកហើយ។

  លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរអប្សរាបានផ្ដល់បទសម្ភាសតាមទូស័ព្ទនៅល្ងាចថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២០ថា ករណីជនល្មើសលួចកាប់គ្រញូងនៅក្នុងតំបន់ព្រៃឧទ្យានអង្គរនោះ គឺរយះពេល៣ទៅ៤ថ្ងៃហើយ ដែលគ្រញូងទាំងនោះសុទ្ធសឹងតែជាកូនដើមតូចៗមានមុខកាត់ត្រឹមតែ១តឹកទៅ២តឹកលើសតែប៉ុណ្ណោះ! ចំពោះរឿងនេះដែរខាងអាជ្ញាធរអប្សរាបានសហការជាមួយអាជ្ញាធរមូលដ្នានស្រាវជ្រាវរកជនល្មើសដើម្បីចាត់ការតាមច្បាប់ តែមកដល់ពេលនេះមិនទាន់មានទម្រុយនៅឡើយ៕ដោយ៖ប៊ុនរិទ្ធី


ចែករំលែក៖