ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋបានរាយការណ៏មកសមត្ថកិច្ចមូលដ្ឋានភ្លាមៗ ខណះប្រទះឃើញបុរសចំណាស់ម្នាក់ ដេកស្លាប់ក្នុងទឹកស្រែ និងមានម៉ូតូនៅក្បែរខ្លួនដោយសមត្ថកិច្ចអះអាងថាស្លាប់ដោយស្រវឹងស្រាធ្វេសប្រហែសខ្វះការប្រុងប្រយត្ន័។
ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១៧ខែ មេសាឆ្នាំ២០២០ស្ថិតនៅភូមិគោកតែកឃុំចន្ទ្រាស្រុកចន្ទ្រាខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាបុរសខាងលើមាន
ឈ្មោះ គង់សំអឿន អាយុ៥០ឆ្នាំរស់នៅភូមិគោកតែកឃុំចន្ទ្រាស្រុកចន្ទ្រាខេត្តស្វាយរៀង។
ចំណែកម៉ូតូដែលនៅក្បែរខ្លួនម៉ាកហុងដាសេ១២៥ពណ៏ខ្មៅពាក់ស្លាកលេខស្វាយរៀង១L៧៧៥៦ខូចខាតយ៉ាងដំណំ។
បើតាមអ្នកភូមិបានអោយដឹងថាមុនកើតហេតុឃើញបុរសចំណាស់ម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ក្នុងអាការះសង្ស័យស្រវឹងស្រាធ្វើដំណើរ ទិសដៅពីត្បូងទៅជើងលុះមកដល់ថ្នល់កែងបើក ខ្វះការប្រុងប្រយត្ន័ក៏បត់ធ្លាក់ក្នុងទឹកស្រែស្លាប់ទើប បង្កការភ្ញាក់ផ្អើលតែម្តង។
ក្រោយពីសមត្ថកិច្ចជំនាញពិនិត្យថាពិតជាស្លាប់ដោយសារករណីគ្រោះថ្នាក់ចរាចរណ៏ពិតប្រាកដមែនដោយស្រវឹងស្រាបើកមិនប្រយត្ន័ទើបបណ្ដាលអោយស្លាប់បែបនេះ។
បច្ចុប្យន្នសពត្រូវបានសមត្ថកិច្ចនគរបាលស្រុកប្រគល់អោយក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី ទាំងក្ដុកក្ដួលបំផុត។
ដោយ៖យឹម សុ ថាន