ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឬស្សីកែវ ចុះប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ប្រភេទហ្គេមអនឡាញ ជាក់ស្តែងឃាត់ខ្លួនជនសង្ស័យ ០៦នាក់ រួមនឹងវត្ថុតាងជាសម្ភារសារធាតុញៀន កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅផ្ទះលេខ១ ក្រុមទី៤ ផ្លូវ៩០៧ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
មន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ប្រតិបត្តិការនេះដឹកនាំដោយលោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌឬស្សីកែវ ដោយមានការសម្របសម្រួលពីលោក ស៊ិកវណ្ណៈ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ជាលទ្ធផលដកហូតនូវសម្ភារមួយចំនួនដូចជា៖ ធុងកុំព្យូទ័រ (CPU) ចំនួន ១៣គ្រឿង ម៉ូនែទ័រ (Monitor) ចំនួន ១៤គ្រឿង ខីបត(Keyboard) ចំនួន ១៣គ្រឿង ,ទូរទស្សន៍ចំនួន ០១គ្រឿង ,ម៉ូតូប្រើអាគុយ ចំនួន ០១គ្រឿង ,តុ ,កៅអី មួយចំនួន ព្រមទាំងធ្វើការឃាត់ខ្លួនជនសង្ស័យជាអ្នកលេង រួមទាំងអ្នកមើលការខុសត្រូវចំនួន៦នាក់ ព្រមទាំងសារធាតុញៀនចំនួន ០១ កញ្ចប់ធំ ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបញ្ជូនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕ អារុណរះ