ខេត្តពោធិ៍សាត់៖ កាលពីព្រឹកថ្ងៃអាទិត្យ ១២រោច ខែចេត្រ ឆ្នាំជូត ឯកស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ ម្សិលមិញកន្លងទៅនេះ នគរបាលជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋានស្រុកភ្នំក្រវាញ កោះហៅអន្ទិតពូកែខាងវាយប្រពន្ធ និងបំផ្លាញទ្រព្យសម្បាតិខ្លួនឯង បន្ទាប់មកពីលែងល្បែងសុីសងទំនាស់ពាក្យសម្ដីគ្នា ។
ហេតុការណ៍ហឹង្សាប្រព្រិត្តឡើងដោយសហព័ន្ធ(ប្ដី និងប្រពន្ធ)ខាងលើ បានកើតឡើងនៅចំណុចផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិ.ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
យោងតាមរបាយការណ៍នគរបាលស្រុកភ្នំក្រវាញ ជនសង្ស័យជាប្ដីឈ្មោះ ផៃ ពិសិដ្ឋ អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មានប្រពន្ធឈ្មោះ សុខ គន្ធា អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ ។
របាយការណ៍នគរបាលដដែលបន្តទៀតថា ស្រ្តីជាប្រពន្ធ(សុខ គន្ធា)រាបរប់ប្រាប់នគរបាល ពេលមកពីលេងល្បែងសុីសង(បៀរ)បានបង្កហឹង្សា និងបំផ្លាញទ្រព្យសម្បាតិក្នុងផ្ទះ ដោយមកផ្លែស្វាយគប់ចំក្បាល និងមកអំបោសវាយលើខ្លួន ថែមទាំងទាញយកកាំបិតកាប់បំផ្លាញម៉ូតូទៀត ជនសង្ស័យជាប្ដី និងជនរងរបួសស្រាលជាប្រពន្ធ សមត្ថកិច្ចនគរបាលជំនាញព្រហ្មទណ្ឌ ធ្វើការអប់រំ និងធ្វើកិច្ចសន្យាលាយលក្ខជាអក្សត្រឹមត្រូវ មុនឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ ៕ដោយ៖ បុឹម ពិន