អង់គ្លេស៖ក្រោយពីកិច្ចប្រជុំរួមគ្នាអស់រយៈពេលជាច្រើនសប្តាហ៍មក កីឡាករទាំងអស់ របស់ក្លិបកាំភ្លើងធំ Arsenal បានយល់ព្រមសំណើសុំកាត់ប្រាក់ខែ ប្រមាណជា១២,៥ភាគរយ ប៉ុន្តែក្នុងលក្ខណ្ឌមួយ បើក្លិបអាចមានឈ្មោះលេងនៅ Champion League រដូវកាលក្រោយនោះកីឡាករទាំងអស់នឹងស្នើសុំវិញចំនួន២ករណីដែលទាមទារ។
សំណើទី១ កីឡាករទាំងអស់ នឹងអាចទទួលបាននូវប្រាក់កម្រៃ ដែលពួកគេយល់ព្រម ឲ្យកាត់ចេញក្នុងគ្រានោះមកវិញទាំងអស់។ សំណើទី២ ពួកគេនឹងសុំបន្ថែមប្រាក់លើកទឹកចិត្ត បន្ថែមដ៏ច្រើនមួយផង សម្រាប់ការខិតខំប្រឹងប្រែង ដែលនាំឲ្យក្លិបអាចទៅលេង នៅ Champion Leagueនោះ។
ប្រាក់លើកទឹកចិត្ត ដែលក្លិបបានសន្យាកាលពីដើមរដូវកាលថា បើលើកពាន Champion League ឆ្នាំ២០២១ បាននោះនឹងទទួលបាន ប្រាក់៥០ម៉ឺនផោនម្នាក់និង១០ម៉ឺនផោនម្នាក់ បើលើកពាន Europa League ប្រសិនបើក្លិបមានកៅអីលេងនៅ Champion League រដូវកាលក្រោយបាន នឹងបន្ថែម១០ម៉ឺនផោនទៀត៕ដោយ៖ភារៈ

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច