ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្រ្តីក្រសួង ព័ត៌មាន ជួបពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍

ចែករំលែក៖

ភ្នំពេញ៖ នៅទីស្តីការ ក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួង ព័ត៌មាន ជួបពិភាក្សាការងារជាមួយ លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តី ថ្មី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
ក្នុងជំនួបនេះ ឃើញថា ថ្នាក់ដឹកនាំនៃក្រសួងទាំង២ បានអោយក្រុមការងារជំនាញ មកផ្លាស់ប្តូរបទពិសោធ សហការ នូវការងារដែលមាន ប្រាស័យទាក់ទងគ្នា។
សូមបញ្ជាក់ថា៖ រាជរដ្ឋាភិបាល បាន កំណត់អោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ,ក្រសួង ព័ត៌មាន ,អគ្គស្នងការនគរបាលជាតិ រួមសហការលុបបំបាត់ នូវការផ្សព្វផ្សាយព័ត៌មាន មិនពិត និងចាត់វិធានការតាមផ្លូវច្បាប់។ មួយរយៈនេះ ក្រសួង ព័ត៌មាន បានខិតខំប្រយុទ្ធប្រឆាំង និងការផ្សព្វផ្សាយព័ត៌មាន មិនពិត បកស្រាយជូនសាធារណៈជន បានជ្រាប យ៉ាងរលូនគួរជាទីមោទន នៃការងារ ដែលបានគិតផលប្រយោជន៍ជាតិជាធំនេះ៕

ដោយ៖សិលា


ចែករំលែក៖