ភ្នំពេញ៖ « យើងចូលរួមសង្រ្គោះជីវិតពី Covid19 យើងរួមគ្នាស្រូបយក និងចែករំលែកតែព័ត៌មានវិជ្ជមាន » ។ អ្នកស្រី អាង សុគន្ធារី ប្រធានសហគមន៏ Freedom Faith net Global ហៅកាត់ FFG ប្រចាំកម្ពុជា ។
សូមបញ្ជាក់ថា៖ នេះគឺជាសារមួយមានគោលបំណងចង់អោយប្រជាជនកម្ពុជា និងប្រជាជនលើពិភពលោក កុំអោយស្រូបយកព័ត៌មាន ដែលអវិជ្ជមាន អោយងាក មកផ្តោតលើព័ត៌មានដែលពិត ហើយអោយចេះការពារខួរក្បាលនិងគំនិតខ្លួនឯង កុំអោយរាល់ព័ត៌មាន អវិជ្ជមានទាំងអស់ប៉ះពាល់សុខភាព និងស្មារ តី ទៅថ្ងៃខាងមុខ។
ខ្លឹមសារនៃសារនេះ ត្រូវបានអ្នកស្រី អាង សុគន្ធារី ប្រធានសហគមន៏ Freedom Faith net Global ហៅកាត់ FFG ប្រចាំកម្ពុជា ដែល មានសមាជិក ជាង 70 ប្រទេស លើពិភពលោក បានធ្វើការគោរពស្នើសុំការគាំទ្រ និងថតរូបជាមួយ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួង ព័ត៌មាន នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០៕ដោយ៖សិលា