ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យ អយ្យការអមសាលាដំបូងខេត្តកំពត៖ បណ្ដឹងរបស់ឈ្មោះ OBRIEN GEORGER ALLEN ហៅថម ភាគីទាំងពីរ បាន និងកំពុងប្តឹងផ្តល់នៅតុលាការរដ្ឋប្បវេណី

ចែករំលែក៖

ខេត្តកំពត៖ បន្ទាប់ពីជនជាតិបរទេសម្នាក់ បានសំណេរលើ បណ្តាញទំនាក់ទំនងសង្គម ដោយបញ្ជាក់ថា៖ គាត់ ស្រលាញ់ប្រទេសកម្ពុជាពេក ខំសន្សំលុយទិញដីធ្វើផ្ទះ ទីបំផុតចាញ់បោកអ្នកលក់ដីឡូតិ៍។
យោងតាមគណនីហ្វេសប៊ុកឈ្មោះ Tom Obriengeorgerallen បានរៀបរាប់នូវរឿងរ៉ាវដ៏កំសត់មួយ ក្នុងជីវិត ដែលគាត់ចាញ់បោក អ្នកដែលខ្លួនទុកចិត្ត។ គាត់គឺជាជនជាតិអាមេរិកបានមករស់នៅកម្ពុជា ដោយគ្មានក្រុមគ្រួសារ និងបានលក់ទ្រព្យសម្បតិ្តរបស់លោកទាំងអស់នៅក្នុងប្រទេសលោក ដោយសង្ឍឹមថាបានរស់នៅក្នុងផ្ទះក្តីស្រមៃបានរៀបរាប់ពីជីវិតជូរចត់របស់លោក ។​ គាត់បានលើកឡើងដែលមានន័យជាភាសាខ្មែរថា៖ «កម្ពុជាខ្ញុំស្រឡាញ់អ្នក »។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទីបំផុត..! អ្នកលក់ដីឡូតិ៍ បោកប្រាស់គាត់ ហើយគាត់សង្ឃឹមលើ ច្បាប់កម្ពុជា (សូមជួយខ្ញុំស្វែងរកយុត្តិធម៌)។

លោក Tom Obriengeorgerallen បានរៀបរាប់ថា៖ ជីវិតរបស់ខ្ញុំកំពុងជួបទុក្ខនៅក្នុងខេត្តកំពត ។ ខ្ញុំបានចាកចេញពីប្រទេសរបស់ខ្ញុំ ។ខ្ញុំបានលក់ទ្រព្យសម្បត្តិរបស់ខ្ញុំទាំងអស់ដើម្បីមករស់នៅកម្ពុជា​ ។ ជីវិតរបស់ខ្ញុំត្រូវបានរក្សានៅទីនេះ ។ ខ្ញុំបានកសាងផ្ទះក្នុងក្តីស្រមៃរបស់ខ្ញុំនៅក្បែរមាត់ព្រែកកំពត ។ នៅមុនពេលដែលខ្ញុំចូលនិវត្តន៍ ខ្ញុំគឺជាអ្នកនេសាទម្នាក់នៅក្នុងរដ្ឋអាឡាស្កា ។ ខ្ញុំបានខំប្រឹងធ្វើការយ៉ាងខ្លាំងស្ទើរពេញមួយជីវិត” ។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Tom Obriengeorgerallen បាននិយាយពីប្រវត្តិថា៖ “ខ្ញុំបានទុកចិត្តភ្នាក់ងារអចលនទ្រព្យនៅក្នុងតំបន់ ហើយបានទិញដី៦ប្លង់នៅក្បែរព្រែកនោះ ដើម្បីសង់ផ្ទះក្នុងក្តីស្រមៃរបស់ខ្ញុំកាលពី៤ឆ្នាំមុន ។ ខ្ញុំបានស្គាល់មនុស្សល្អៗ និងមានមិត្តភក្តិល្អជាច្រើន នៅក្នុងសហគមន៍នេសាទឥស្លាមនៅក្នុងភូមិ ក៏ដូចជាបានជួយតាមការស្នើរសុំរបស់ពួកគេជាច្រើនផងដែរ”​លោកបានបន្ថែមថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​“ជាសំណាងអាក្រក់ ភ្នាក់ងារអចលនទ្រព្យនោះបានលក់ដីរបស់គាត់ដោយគ្មានលិខិត ឯកសារពិតប្រាកដ ដែលវាបានផ្លាស់ប្តូរពីមិត្តភាពទៅជាការបោកប្រាស់ទៅវិញ ។ អ្វីដែលកាន់តែអាក្រក់ជានេះ គឺគាត់ជាភ្នាក់ងារនៅកម្ពុជាដែលមានការបើកដំណើរការតាមច្បាប់ត្រឹមត្រូវ ហើយបន្តដំណើរការមកដល់បច្ចុប្បន្ន ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកលើកឡើងថា៖ បទឧក្រិដ្ឋដ៏ភ្ញាក់ផ្អើលនេះដូចជាបានសម្លាប់បុរសវ័យចំណាស់ដ៏ស្មោះត្រង់ម្នាក់នេះអ៊ីចឹង ដូច្នេះភ្នាក់ងារនេះគឺមិនត្រឹមតែបានបោកប្រាស់ខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាករណីបំផ្លាញទំនុកចិត្តប្រជាជនមកពីអាឡាស្កា និង ខេត្តកំពត ពីព្រោះ បទល្មើសដ៏អាក្រក់នឹងក្លាយជាការប្រមានចំពោះជនបរទស និង អាចចែកចាយជាសាធារណៈនៅក្នុងកាសែត និង ទូរទស្សន៍ ជាសាកល ជាពិសេសសម្រាប់ពេលដែលបណ្តាញទំនាក់ទំនងសង្គមមានការរីកសាយលឿនថែមទៀត”​ចុងបញ្ជប់លោកបានលើកឡើងថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​“ប្រហែលជា ការពិតនឹងក្លាយជាដែកគោលនៅក្នុងមឈូស ចំពោះទង្វើដ៏អសីលធម៌របស់ភ្នាក់ងារអចលនទ្រព្យនេះ ។ ខ្ញុំដឹងថាគាត់ជានរណា ដូចគ្នានឹងប្រជាជននៅក្នុងខេត្តកំពត ។ ខ្ញុំពិតជាសោកស្តាយចំពោះរឿងរ៉ាវរបស់ខ្ញុំ ខ្ញុំស្រឡាញ់ប្រទេសកម្ពុជា។
ពាក់ព័ន្ធនិងការលើកឡើងពីជនបរទេសរូបនេះ និងមានបណ្តាញទំនាក់ទំនងសង្គម បានចែករំលែកផ្សព្វផ្សាយបន្ត ទើបនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ អ្នកនាំពាក្យ
អយ្យការ នៃអយ្យការ អមសាលាដំបូងខេត្តកំពត បានសេចក្តីថ្លែងការណ៍ បញ្ជាក់លម្អិត និងសំណុំរឿងនេះ។
ក្នុងនោះ អ្នកនាំពាក្យនៃអយ្យការ អមសាលាដំបូងខេត្តកំពត សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ក្នុងរយៈ​ ពេលប៉ុន្មានថ្ងៃនេះ ក្នុងបណ្តាញទំនាក់ទំនងសង្គម មានការផ្សព្វផ្សាយថា តំណាងអយ្យការអមសាលាដំបូងខេត្តកំពត មិនបានចាត់ការទៅលើបណ្ដឹងរបស់ឈ្មោះ OBRIEN GEORGER ALLEN ហៅថម ។

អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តកំពត សូមជម្រាបជូនសាធារណ
ជនឲ្យបានជ្រាបថា អយ្យការអម​សាលាដំបូងខេត្តកំពត បានទទួលបណ្តឹងរបស់ឈ្មោះ​ OBRIEN​ GEORGER ALLEN ហៅថម ដែលបានប្តឹងលើឈ្មោះ អ៊ុក បញ្ញា និងប្រពន្ធឈ្មោះ​ គឹម ចន្ថា ពីបទរំលោភ​លើទំនុកចិត្ត និងបទ ធ្វើឲ្យខូចខាត​ដោយចេតនា ប្រព្រឹត្តនៅភូមិកំពង់សំរោងខាងត្បូង ឃុំកំពង់សំរោង ស្រុកទឹកឈូ ខេត្តកំពត កាលពីអំឡុងឆ្នាំ២០១៦ និង ឆ្នាំ២០១៧ ។ ក្រោយពីបានទទួលពាក្យបណ្តឹង និង បានអង្កេតបឋមរួចមកឃើញថា ពុំមានធាតុផ្សំគ្រប់គ្រាន់ ដើម្បីធ្វើការចោទ​ប្រកាន់ទៅលើឈ្មោះ អ៊ុក បញ្ញា និង ប្រពន្ធឈ្មោះ គឹម ចន្ថា ឡើយ ។ អង្គហេតុខាងលើនេះ គឺជាវិវាទ​រដ្ឋប្បវេណីសុទ្ធសាធដែលជាហេតុធ្វើឲ្យតំណាងអយ្យការអមសាលាដំបូងខេត្តកំពត សម្រេចតម្កល់រឿងទុកឥត​ ចាត់ការ (ចំពោះអង្គហេតុខាងលើ ភាគីទាំងពីរបាន និងកំពុងប្តឹងផ្តល់នៅតុលាការរដ្ឋប្បវេណី)។
សូមរម្លឹកថា៖ ទោះករណីនេះជារឿងរដ្ឋប្បវេណី ក៏ដោយ គួរណាស់ តែឈ្មោះ អ៊ុក បញ្ញា និងប្រពន្ធឈ្មោះ​ គឹម ចន្ថា ដោះស្រាយជាមួយជនបរទេសរូបនេះ អោយមានការទទួលខុសត្រូវ ជៀងវាង គំនិតកេងប្រវ័ញ្ចរបស់អ្នក លើអ្នកដ៏ទៃ ធ្វើអោយប៉ៈពាល់អារម្មណ៍ សេចក្តីសុខគេ និងជៈឥទ្ធិលមកលើស្ថាប័នតុលាការ និងមុខមាត់ប្រទេសជាតិយើងនោះ ។ ដោះបាន ដោះទៅ ដើម្បីអោយគាត់មានជម្រកបានរស់នៅលើទឹកដីសុវណ្ណភូមិ នៃកម្ពុជា នៃជីវិតចុងក្រោយរបស់គាត់ ដែលគាត់និយាយថា (កម្ពុជាសន្តិភាព ) នោះ៕សុខខេមរា

 


ចែករំលែក៖