ព័ត៌មានទាន់ហេតុការណ៍៖

សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ ចុះពិនិត្យមើល ប្រជាពលរដ្ឋអនុវត្តតាម (ចត្តាឡីស័ក) ១៤ថ្ងៃ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ នៅថ្ងៃអង្គារ ព

ទី២១ ខែមេសា ឆ្នាំ២០២០ លោក ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ រួមដំណើរដោយ លោក ហុង ទូហាយ ទីប្រឹក្សាសម្តេចប្រធានព្រឹទ្ធសភា និងលោក យឹម ធិន ទីប្រឹក្សារាជរដ្ឋាភិបាល បានចុះតាមបណ្តាស្រុកចំនួន៤ ក្នុងខេត្តឧត្តរមានជ័យ ដើម្បីសំណេះសំណាលជាមួយក្រុមគ្រូពេទ្យ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនកូនក្មួយដែលទើបមកពីប្រទេសថៃ និងមកពីបណ្តាខេត្តផ្សេងៗ ដែលអាជ្ញាធរខេត្ត យកមករក្សាទុកចំនួន១៤ថ្ងៃ តាមការណែនាំរបស់ក្រសួងសុខាភិបាល (ចត្តាឡីស័ក) នៅតាមកន្លែងប្រមូលផ្តុំនីមួយៗ។
នាឱកាសនោះ លោកបានឧបត្ថម្ភថវិកាជូនក្រុមគ្រូពេទ្យ ដើម្បីផ្គត់ផ្គង់ចំណីអាហារជូនបងប្អូនកូនក្មួយផងដែរ។ ក្នុងនោះថវិកា លោក ឡៅ ឆន ចំនួន២,៥០០,០០០៛ លោក ហុង ទូហាយ ចំនួន៨០០,០០០៛ និង លោក យឹម ធិន ២០០,០០០៛៕ដោយ៖សិលា


ចែករំលែក៖