ព័ត៌មានទាន់ហេតុការណ៍៖

Andy Murray ត្រៀមប្រកួតកម្មវិធី French Open នៅខែកញ្ញាក្រោយការផ្អាកដោយសារកូវីដ-១៩

ចែករំលែក៖

កីឡាករវាយតឺន្នីសលំដាប់ពិភពលោក Andy Murray បាននិយាយថា គាត់ពិតជាចូលរួមប្រកួត នៅក្នុងខែកញ្ញាប្រសិនបើការប្រកួតកម្មវិធី French Open ត្រូវបានរៀបចំឡើងវិញ ក្រោយពីផ្អាកកាលពីខែមីនា ដោយសារតែការរីករាលដាលវីរុសកូវីត-១៩។

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN លោក Murray មានប្រសាសន៍ថា លោកមានការភ្ញាក់ផ្អើលប្រសិនបើការប្រកួតអាចដំណើរការទៅតាមការគ្រោងទុក។

អតីតកីឡាករលេខមួយពិភពលោករូបនេះបានបន្តថា កីឡាវាយកូនបាល់នឹងក្លាយជាកីឡាចុងក្រោយមួយក្នុងការត្រលប់មករកភាពប្រក្រតីវិញសម្រាប់ការប្រកួតប្រភេទកីឡាទាំងអស់នៅក្នុងពិភពលោកពេលនេះ ។

កីឡាករសញ្ជាតិស្កុតឡេនវ័យ៣២ឆ្នាំរូបនេះក៏បានបង្ហាញពីអារម្មណ៍ភ័យខ្លាចពីវីរុសកូរ៉ូណាដែរកាលពីខែមុនដោយសារលោកមានអាករៈឈឺសាច់ដុំបន្តិចបន្តួច ប៉ុន្តែលោកអះអាងថា ពុំមានការឆ្លងវីរុសនេះទេ ៕ដោយ៖ ភិរក្ស


ចែករំលែក៖